ជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19៖ WHO អំពាវនាវឲ្យបណ្ដាប្រទេសឆ្លៀតយកឱកាសដើម្បីរាំងស្កាត់ការឆ្លងរាលដាលនៃវីរុស

(VOVWORLD) - នាថ្ងៃទី ២៥ ខែមីនា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យបណ្ដាប្រទេសឆ្លៀតយក “ឱកាសទី ២” ដ៏សំខាន់ៗនាពេលបច្ចុប្បន្ននេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19។
ជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19៖ WHO អំពាវនាវឲ្យបណ្ដាប្រទេសឆ្លៀតយកឱកាសដើម្បីរាំងស្កាត់ការឆ្លងរាលដាលនៃវីរុស - ảnh 1 ទិដ្ឋភាពទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស(រូបថតៈ VNA)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកអគ្គនាយក Ghebreyesus បានឲ្យដឹងថា ឱកាសនេះត្រូវបានផ្តល់ដោយបណ្តាប្រទេសនិងតំបន់ដែនដីដែលកំពុងអនុវត្តវិធានការរារាំងមិនធ្លាប់មានពីមុន មក ដើម្បីគ្រប់គ្រងជំងឺរាត ត្បាតនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ ថា វិធានការទាំងនេះ មិនអាចបញ្ឈប់ជំងឺទាំងស្រុងដោយខ្លួនឯងបានទេ ប៉ុន្តែត្រូវចាំបាច់អនុវត្តការសម្រេចចិត្តសំខាន់ៗជាច្រើនផ្សេងទៀតក្នុងពេលតែមួយ។

មេដឹកនាំនៃអង្គការសុខភាពពិភពលោកអំពាវនាវជាពិសេសឲ្យបណ្តាប្រទេសពង្រីក ការហ្វឹកហ្វឺននិងដាក់ពង្រាយកម្លាំងថែទាំសុខភិបាលនិងសុខភាពសាធារណៈ ទន្ទឹមជាមួយគ្នានេះ អនុវត្តប្រព័ន្ធដើម្បីកំណត់អត្តសញ្ញាណរាល់ករណីសង្ស័យឆ្លងជំងឺនៅថ្នាក់សហគមន៍ ហើយបង្កើនផលិតកម្មឧបករណ៍វេជ្ជសាស្រ្តនិងបង្កើនសមត្ថភាពធ្វើតេស្ត។ លោកក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រគ្រប់គ្រាន់សម្រាប់កិច្ចការព្យាបាលនិងការដាក់ឲ្យនៅដាច់ដោយឡែកអ្នកជំងឺ ព្រមទាំងនោះ កសាងផែនការច្បាស់លាស់អំពីការដាក់នៅដាច់ដោយឡែក ក៏ដូចជាផ្តោតលើការគ្រប់គ្រងនិងកំចាត់ជំងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ