ជំងឺរាតត្បាតសកល COVID-19 នៅទូទាំងពិភពលោកបន្តវិវត្តន៍យ៉ាងស្មុគស្មាញ
(VOVWORLD) - ថ្ងៃទី ១២ ខែឧសភា (ម៉ោងនៅវៀតណាម) ចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ៤.២៩២.៥០៦ នាក់ក្នុងនោះមានអ្នកស្លាប់ ចំនួន ២៨៨.៩៧៥ នាក់។
ស្ថានភាពនៃការឆ្លងជំងឺ COVID-19 នៅលើពិភពលោកនៅតែវិវត្តន៍យ៉ាងស្មុគស្មាញនាថ្ងៃទី១២ ខែឧសភា។ យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ២២ ៖ ០០ ថ្ងៃទី ១២ ខែឧសភា (ម៉ោងនៅវៀតណាម) ចំនួនអ្នកឆ្លងជំងឺសរុបបានកើនឡើងដល់ ៤.២៩២.៥០៦ នាក់ក្នុងនោះមានអ្នកស្លាប់ ចំនួន ២៨៨.៩៧៥ នាក់។ ចំនួនអ្នកជាសះស្បើយមានចំនួន ១.៥៤៤.៩១៧ នាក់ ។ នាបច្ចុប្បន្នសហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃជំងឺរាតត្បាតនៅលើពិភពលោកដោយមានអ្នកស្លាប់ចំនួន ៨២.០១៨ នាក់ និងអ្នកឆ្លងជំងឺចំនួន ១.៣៨៨.២៨៣ នាក់។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) បានអះអាងថាមានវិធីសាស្ត្រព្យាបាលមួយចំនួនហាក់ដូចជាកំពុងជួយកាត់បន្ថយភាពធ្ងន់ធ្ងរ ឬរយៈពេលនៃជំងឺឆ្លង COVID-19 ។ នាបច្ចុប្បន្ន អង្គការនេះក៏កំពុងសិក្សាស្រាវជ្រាវវិធីសាស្រ្តស៊ីជចំនួនពី ៤ ទៅ ៥ បន្ថែមទៀតម្រៅដើម្បីទទួលបាននូវលទ្ធផលល្អបំផុតផងដែរ៕