ជនជាតិប៉ាឡេស្ទីនជាង ៦០ នាក់ត្រូវរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

(VOVWORLD) - យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ៦៣ នាក់ បានរងរបួសកាលពីថ្ងៃទី ២៧ ខែកញ្ញា ក្នុងអំឡុងបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែលដែលប្រព្រឹត្តទៅប្រចាំសប្តាហ៍ នៅភាគខាងកើតតំបន់ហ្គាហ្សា នៅក្បែរព្រំដែនជាមួយអ៊ីស្រាអែល។ 
ជនជាតិប៉ាឡេស្ទីនជាង ៦០ នាក់ត្រូវរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា - ảnh 1ក្រុមបាតុករប៉ាឡេស្ទីនបានបោះឧស្ម័នបង្ហូរទឹកភ្នែកក្នុងពេលប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅឯព្រំដែនហ្គាហ្សា - អ៊ីស្រាអែលស្ទ្រីប នៅភាគខាងកើតទីក្រុងហ្គាហ្សានៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០១៩  (រូបថត៖ THX/TTXVN)

អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្គាហ្សា លោក Ashraf al-Qedra បាននិយាយថា ក្នុងចំណោមអ្នករងរបួសទាំងនោះ មានចំនួន ៣២ នាក់ ត្រូវទាហានអ៊ីស្រាអែលបាញ់ដោយគ្រាប់កាំភ្លើងពិត។

នៅថ្ងៃទី ២៧ ខែកញ្ញា ក្រុមបាតុករប៉ាឡេស្ទីនរាប់រយនាក់បានធ្វើដំណើរទៅកាន់ ភាគខាងកើតតំបន់ហ្គាហ្សា ដើម្បីចូលរួមក្នុងការដើរក្បួន ប្រឆាំងនឹងអ៊ីស្រាអែលរៀងរាល់ចុងសប្តាហ៍ ដែលត្រូវបានគេស្គាល់ថា មហាក្បួន ទាមទារសិទ្ធិត្រឡប់មកវិញ ដែលបាមប្រព្រឹត្តទៅ ចាប់តាំងពីចុងខែមីនាឆ្នាំ ២០១៨ កន្លងមក។ ក្រុមអ្នកតវ៉ាបានគ្រវីទង់ ជាតិប៉ាឡេស្ទីន បានស្រែកពាក្យស្លោកប្រឆាំងនឹងអ៊ីស្រាអែល ហើយបានគប់ដុំថ្មនិងគ្រាប់បែកធ្វើដោយខ្លួនឯង តម្រង់ទៅលើទាហានអ៊ីស្រាអែល ដែលឈរជើងនៅក្បែរព្រំដែនជាមួយតំបន់ហ្គាហ្សា។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថាទាហានអ៊ីស្រាអែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំ ភ្លើងជ័រនិងគ្រាប់កាំភ្លើងពិត ទៅលើក្រុមអ្នកតវ៉ា ដើម្បីរារាំងពួកគេពីការឈានដល់ របងព្រំដែនបំបែកតំបន់ហ្គាហ្សានិងអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ