ជំនួបចរចារស្ដីអំពីកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េរវាងប្រទេសចំនួន៦ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង

ជំនួបចរចារស្ដីអំពីកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េរវាងប្រទេសចំនួន៦ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង - ảnh 1
លោកស្រី Choe Son Hui អនុប្រធាននាយកដ្ឋានកិច្ចការបរទេសជាមួយអាមេរិកនៃក្រសួង
ការបរទេសស.ប.បកូរ៉េចូលរួមជំនួបចរចារ (រូបថត៖Reuters/Yonhap)

(VOVworld) - នាថ្ងៃទី២២ មិថុនា អ្នកការទូតជាន់ខ្ពស់នៃប្រទេសចំនួន៦ចូលរួមការ
ចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េបានចូលរួមកិច្ចប្រជុំសន្តិសុខមិនផ្លូវការ
លើកដំបូងក្នុងអំឡុង៤ឆ្នាំកន្លងទៅដើម្បីពិភាគ្សាអំពីវិធីបន្ធូរសា្រលភាពតានតឹងក្នុង
តំបន់។កិច្ចសន្ទនាសហប្រតិបតិ្តការអាស៊ីភាគឦសានឆ្នាំ២០១៦ដែលប្រព្រឹត្តទៅ
ក្នុងរយៈពេល៣ថ្ងៃនៅជាយរដ្ឋធានីប៉េកាំងរបស់ចិន បានទាក់ទាញការចូលរួមរបស់
មន្ត្រីនិងអ្នកប្រាជ្ញ៩០រូបមកពីចិន ជប៉ុន ស.ប.បកូរ៉េ កូរ៉េខាងត្បូង រុស្ស៊ីនិងអាមេរិក។
នាថ្ងៃដដែល កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា កាំជ្រួចទី២ដែលស.ប.បកូរ៉េបាញ់
បង្ហោះបានហោះហើរចម្ងាយ៤រយគីឡូម៉ែត្រ ប៉ុន្តែមិនទាន់បញ្ជាក់ថា ការបាញ់
បង្ហោះនេះទទួលជោគជ័យឬបរាជ័យនៅឡើយទេ។វ៉ាស៊ីនតោននិងតូក្យូបាន ថ្កោល
ទោសយ៉ាងខ្លាំងក្លានូវការបាញ់បង្ហោះកាំជ្រួចពោលខាងលើរបស់ព្យុងយ៉ាង ដោយ
ចាត់ទុកថា សកម្មភាពនេះបានរំលោភទៅលើសេចក្ដីសំរេចចិត្ត របស់ក្រុមប្រឹក្សា
សន្តិសុខអ.ស.បស្ដីអំពីការហាមឃាត់ព្យុងយ៉ាងប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ