ជំនួបប្រាស្រ័យអំពីឱកាសនិងការសាកល្បងចំពោះយុវជនក្នុងសម័យឌីជីថល់

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ មេសា នៅទីក្រុង Vinh ភាគកណ្ដាល វៀតណាម មហាវិទ្យាល័យ Vinh បានសហការជាមួយលេខាធិការដ្ឋាន APEC ចំណុះក្រសួងការបរទេសវៀតណាម រៀបចំជំនួបប្រាស្រ័យក្រោមប្រធានបទ “សម័យឌីជីថល់៖ ឱកាសនិងការសាកល្បងចំពោះយុវជនក្នុងដំណាក់កាលសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ”។ 
ជំនួបប្រាស្រ័យអំពីឱកាសនិងការសាកល្បងចំពោះយុវជនក្នុងសម័យឌីជីថល់ - ảnh 1(រូបថត៖ TTXVN) 

ព្រឹត្តិការណ៍នេះគឺសំដៅជួយសិស្សានុសិស្សនិងនិស្សិតខេត្ត Nghe An មានបន្ថែមចំណេះដឹង សមត្ថភាពជំនាញ ដើម្បីសម្របខ្លួនទៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។

        នៅជំនួបប្រាស្រ័យនេះ សិស្សានុសិស្សនិងនិស្សិតយ៉ាងច្រើនកុះករនៅខេត្ត Nghe An បានផ្ទៀងស្ដាប់ការវិភាគរបស់អ្នកជំនាញការមួយចំនួនស្ដីពីឱកាសនិងការសាកល្បងចំពោះយុវជនក្នុងដំណាក់កាលសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ក៏ដូចជាសមត្ថភាពជំនាញថ្មីថ្មោងដែលយុវជនត្រូវត្រៀមរៀបចំដើម្បីឈានចូលសម័យឌីជីថល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ