ជំនួបពិភាគ្សាអំពីសេចក្តីព្រាងច្បាប់នៃកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន

(VOVworld)-នាព្រឹកថ្ងៃទី៩តុលានៅក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបពិភាគ្សា
ស្តីពីសេចក្តីព្រាងច្បាប់នៃកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន។
នៅទីនេះ តំណាងនានាបានចាត់ទុកថា សេចក្តីព្រាងច្បាប់នេះ គប្បីមានការ កំណត់
រួមទាំងការឃ្លាំមើលរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនក្នុងឯកសារ ច្បាប់តែមួយ
ដោយសារ រដ្ឋសភានិង ក្រុមប្រឹក្សាប្រជាជនសុទ្ធតែជាស្ថាប័នមាន សមត្ថកិច្ចរបស់
រដ្ឋ ដោយប្រជាជនជ្រើសតាំង និងជាស្ថានប័នតំណាងរបស់ប្រជា ជន មានសម្ថកិច្ច
ឃ្លាំមើកលើការគោរពរដ្ឋធម្មនុញ្ញនិងច្បាប់។​ក៏តាមតំណាងទាំង នេះ ចំណុចថ្មីគួឲ្យ
ចាប់អារម្មណ៍ក្នុងសាចក្តីព្រាងលើកនេះគឺ សកម្មភាពឃ្លាំមើល ដែលបានបំពេញ
បន្ថែមនូវមុខងារដោះស្រាយតាមក្របខ័ណ្ឌសិទ្ធិអំណាច និងសំណើរដោះស្រាយ
តាមក្របខ័ណ្ឌសិទ្ធិផងដែរ។

        នៅជំនួបនេះ មតិពិភាគ្សាជាច្រើនក៏បានវាយតម្លៃខ្ពស់នូវតួនាទីរបស់ប្រជា ជនក្នុងការអនុវត្តយន្តការឃ្លាំមើលទៅលើស្ថាប័នដោយប្រជាជនជ្រើសតាំង ហើយ ស្នើថាសេចក្តីព្រាងច្បាប់គប្បីមានសេចក្តីកំណត់មួយចំនួនសំដៅបង្កើនថែមទៀត
តួនាទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ