ជំនួបសន្ទនាថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក-ចិន

ជំនួបសន្ទនាថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក-ចិន - ảnh 1
ជំនួបសន្ទនាថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក-ចិន (រូបថតៈ AFP/TTXVN))


(VOVworld)-នាថ្ងៃទី៨មេសា រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក Cháng wàng
chang បានមានជំនួបសន្ទនាជាមួយសមភាគីអាមេរិកលោក Chuck Hagel ដែល កំពុងបំពេញទស្សនកិច្ចនៅប៉េកាំង សំដៅពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និង រាល់បញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ក្នុងសន្និសិទកាសែត១
បន្ទាប់ពីជំនួបសន្ទនា រដ្ឋមន្រ្តីការពារជាតិទាំងពីររូបនេះបានជូនដំណឹងថា ភាគី​
ទាំង ពីរបានឯកភាពលើចំណុចសំខាន់ចំនួន៧ ព្រមទាំងអះអាងថា ក្នុងក្រប
ខ័ណ្ឌនៃ យុទ្ធសាស្រ្តស្តីអំពីការកសាងទំនាក់ទំនងជាមួយប្រទេសធំៗបែបថ្មី
ចិន​-អាមេរិក ដំណើរទស្សនកិច្ចប្រទេសចិនលើកនេះរបស់រដ្ឋមន្រ្តីការពារជាតិ
អាមេរិកលោក Chuck Hagel នឹងរួមចំណែកក្នុងការបង្កើនទំនុកទុកចិត្តអំពីយោធា
រវាងភាគីទាំងពីរ និងជម្រុញការកសាងទំនាក់ទំនងយោធាតាមបែបថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ