ជំនួយប្រាក់កម្ចីពីធនាគារវិនិយោគអឺរ៉ុបសម្រាប់វៀតណាមនឹងកើនឡើងទ្វេដង

(VOVWORLD) - នេះជាការអះអាងរបស់លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុបនៅពេលចែករំលែកអំពីដំណើរការផ្លាស់ប្តូរបៃតង និងគម្រោងឧបត្ថម្ភរបស់ធនាគារនៅវៀតណាម ក្នុងជំនួបជាមួយសារព័ត៌មានដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ជំនួយប្រាក់កម្ចីពីធនាគារវិនិយោគអឺរ៉ុបសម្រាប់វៀតណាមនឹងកើនឡើងទ្វេដង - ảnh 1លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (រូបថត៖ VOV)

អនុប្រធានធនាគារវិនិយោគអឺរ៉ុប Kris Peeters បានឲ្យដឹងថា ធនាគារកំពុងបង្កើតដំណើរការដើម្បីខ្ទង់និយោគទាំងអស់ សុទ្ធតែសម្រាប់បម្រើដល់គម្រោងផ្លាស់ប្តូរបៃតងសុធសាធ។ ក្នុងពេលជាមួយគ្នានោះ  រដ្ឋាភិបាលវៀតណាមក៏បានប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ដូច្នេះហើយ សកម្មជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងធនាគារវិនិយោគ អឺរ៉ុបនឹងដើរតួនាទីសំខាន់សម្រាប់ភាគីទាំងពីរ។

“វៀតណាមជាប្រទេសដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រការសំខាន់គឺត្រូវ ផ្តោត ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីឲ្យកំណើនប្រកបដោយនិរន្តរភាពនាពេលអនាគត។ គួរបញ្ជាក់ថា ជីវភាពរបស់មនុស្សសនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនសាងសង់ជាបណ្តើរៗ ហើយប្តូរទៅប្រើហេដ្ឋារចនាសម្ព័ន្ធបៃតង។ កាលពីចុងឆ្នាំមុន យើងបានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅទីស្នាក់ការនៃធនាគារវិនិយោគអឺរ៉ុប ដើម្បីពិភាក្សាអំពីការជំរុញការវិនិយោគបៃតងចូលមកវៀតណាម ហើយនេះក៏ជាហេតុផលសម្រាប់ដំណើរទស្សនកិច្ចលើកនេះរបស់ខ្ញុំមកកាន់វៀតណាមដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោក Kris Peeters។

លើសពីនេះ ប្រធានធនាគារវិនិយោគអឺរ៉ុប Kris Peeters បានអះអាងថា នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសនៅពេលដែលវៀតណាមកំពុងក្លាយជាដៃគូសំខាន់ៗ ក្នុងដំណើរការផ្លាស់ប្តូរបៃតងនៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ