ជនវៀតណាមច្រើនកុះករបានចូលរួមពិធីបុណ្យវប្បធម៌នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់

ជនវៀតណាមច្រើនកុះករបានចូលរួមពិធីបុណ្យវប្បធម៌នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ - ảnh 1
ជនវៀតណាមច្រើនកុះករបានចូលរួមពិធីបុណ្យវប្បធម៌នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់

(VOVworld)-សកម្មភាពជាច្រើនបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកម្មវិធី “ Parade
der Kulturen” (ព្យុហយាត្រាផ្សាភ្ជាប់ពហុវប្បធម៌)​ នៅទីក្រុង Frankfurt (ហ្វ្រែងហ្វើត)
 ប្រទេសអាល្លឺម៉ង់នាថ្ងៃទី២៥មិថុនា។ គោលដៅនៃសកម្ម​ភាពនេះ គឺសំដៅជួយប្រជា
 ជនអាល្លឺម៉ងយល់បន្ថែមអំពីវប្បធម៌នៃបណ្តាជនជាតិលើពិភពលោក។ សមាគមនារី
Mifafa សមាគមជនវៀតណាមនៅទីក្រុង Mainz និងសមាគមនិស្សិតវៀតណាម នៅ
ក្រុង Frankfurt​ ក៏បានចូលរួមព្យុហយាត្រានេះដោយសកម្មភាពជាច្រើនពោរពេញទៅ
ដោយ អត្តសញ្ញាណវប្បធម៌វៀតណាម។​ជនវៀតណាមដែលបានចូលរួមកម្មវិធីនេះ
បានឧទ្ទេស នាមជាមួយមិត្តភក្តិអន្តរជាតិនូវបទចម្រៀង ក្បាច់របាំ​ស្តីពីទឹកដីនិងមនុ
ស្សវៀតណាម ។ គោលបំណងរបស់ប្រតិភូវៀតណាមគឺឧទ្ទេសនាមជាមួយមិត្តភក្តិ
អន្តរជាតិអំពីទឹកដី វៀតណាមមួយរួសរាយរាក់ទាក់និងស្រឡាញ់សន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ