ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 1
ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

          (VOV)_អបអរសាទរបក្ស-អបអរសាទរនិទាឃរដូវ -សាមគ្គីភាពសហគមន៍ -
ឆ្ពោះទៅស្រុកកំណើត ជាប្រធានបទនៃកម្មវិធីជួបប្រាស្រ័យ ក្នុងឱកាសបុណ្យ​ចូល
ឆ្នាំថ្មីប្រពៃណីវៀតណាម ដែលបានប្រារព្វឡើង នាយប់ថ្ងៃទី៣១មករា នៅ​ទីក្រុង
វៀងច័ន្ទ (ឡាវ)។ ក្នុងបរិយាកាសកក់ក្តៅ បងប្អូនអាណិកជន និងបណ្ដា​កម្មាភិបាល 
បុគ្គលិកស្ថានទូតវៀតណាម និងស្ថាប័នដំណាងនានា ជល់កែវជូន​ពរឆ្នាំថ្មី ច្រៀង
បទចម្រៀងនានាលើកសរសើរភាពស្រស់ស្អាតស្រុកកំណើត ​ប្រទេសជាតិ។ 
លោកស្រី Nguyen Thi Nuong អាណិកជនវៀតណាមនៅទីក្រុង​វៀងច័ន្ទ ​បានអោយ
ដឹងថា៖

          “ បណ្ដាស្ថាប័ន ស្ថានទូតបានរៀបចំបុណ្យចូលឆ្នាំថ្មីនេះសំរាប់សហគមន៍​
យើងខ្ញុំ ដើម្បីឆ្ពោះទៅស្រុកកំណើត ដើម្បីកូនចៅយើងខ្ញុំបានទទួលបុណ្យចូលឆ្នាំ
ថ្មី។ យើងខ្ញុំសប្បាយរីករាយ និងមោទនខ្លាំងណាស់។”

ក៏ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ​ស្ថាន​ទូតវៀតណាមប្រចាំ​នៅអង់គ្លេស​ ឥណ្ឌូនេស៊ី សិង្ហបុរីនិងអ៊ីតាលី បានរៀបចំកម្មវិធីទទួល​បុណ្យចូលឆ្នាំថ្មី​ ឆ្នាំវកអដ្ឋស័ក​២០១៦ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ