ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីវកអដ្ឋស័ក

ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីវកអដ្ឋស័ក - ảnh 1
ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីវកអដ្ឋស័ក

(VOV)_ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំវកអដ្ឋស័ក ២០១៦ នាយប់ថ្ងៃទី២៤ មករា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីទទួលចូលឆ្នាំថ្មី។
​ថ្លែងមតិនៅទីនេះ ភារៈធារីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា​ លោក ​Nguyen Trac
 Toan បានជូនដំណឹងចំពោះអាណិកជនអំពីសមិទ្ធិផលសេដ្ឋកិច្ច​ សង្គម​របស់វៀត
ណាមទទួលបានក្នុងឆ្នាំកន្លងទៅ ដែលក្នុងនោះ កំណើនសេដ្ឋ​កិច្ចទទួលបានជិត
៦,៧%។ លោក Nguyen Trac Toan បានអះអាងជា​ថ្មីម្តងទៀត​ថា៖ ទស្សនះមុនក៏
ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺជនវៀតណាមនៅ​ឯបរទេសនិយាយរួម
និងជនវៀតណាមនៅកម្ពុជានិយាយដោយឡែក ជាផ្នែក​មួយ ដែលមិនអាចកាត់
ផ្តាច់ចេញបានរបស់វៀតណាមឡើយ។

          ក៏ក្នុងថ្ងៃទី២៤មករា នៅមណ្ឌលរដ្ឋបាលពិសេសម៉ាកាវ(ចិន) គណៈកម្មាធិ
ការអំពីជនវៀតណាមនៅឯបរទេស បានរួមសហការជាមួយអគ្គកុងស៊ុលវៀត
ណាមប្រចាំនៅហុងកុងនិងម៉ាកាវ និងសម្ព័ន្ធសមាគមជនមានស្រុកកំណើតវៀត
ណាម នៅម៉ាកាវ បានរៀបចំទទួលក្រុមសិល្បពីហាណូយមកម៉ាកាវ សម្ដែង ដើម្បីបំរើជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងរកស៊ីនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ