ជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយយន្តហោះរបស់ ​ISAF

ជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយយន្តហោះរបស់ ​ISAF  - ảnh 1
កំលាំងជួយឧបត្ថម្ភធានាសន្តិសុខអន្តរជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (ISAF) (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៧ កញ្ញា ជនស៊ីវិលយ៉ាងតិចបំផុតចំនួន ១០ នាក់​ ក្នុងនោះមាន
នារីនិងកុមារត្រូវស្លាប់ក្នុងការវាយប្រហារដោយយន្តហោះរបស់កំលាំងជួយឧបត្ថម្ភធា
នាសន្តិសុខអន្តរជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (ISAF) ដែលបានកើតមានឡើងនៅ
ខេត្ត Kunar ភាគខាងជើងប្រទេសនេះ។ ក្នុងសេចក្តី ថ្លែងការបស់ខ្លួន  ISAF បានអះ
អាងថា៖ ការវាយប្រហារនេះបានកំទេចពួកឧទ្ទាម ចំនួន ១០ នាក់ ហើយកំលាំងនេះ
មិនទាន់ទទួលបានព័ត៌មានណាមួយអំពី ការស្លាប់នៃជនស៊ីវិលទេ។ នាបច្ចុប្បន្ន ISAF កំពុងដំណើរការស៊ើបអង្កេតអំពីការចោទប្រកាន់ពោលខាងលើ។ ការស្លាប់របស់
ជនស៊ីវិលជានិច្ចកាលគឺជាបញ្ហាក្តៅគគុកក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម
Taliban ដែលអាមេរិកបាន ចាប់ផ្តើម។ នេះក៏ជាមូលហេតុដែលធ្វើឲ្យទំនាក់ទំនងរវាង
Kabul និងវ៉ាស៊ីនតោនកើតមានភាពតានតឹងជាច្រើនលើក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ