ជប៉ុន៖ ពិធីបើកការដង្ហែរត់កាន់ភ្លើងគប់អូឡាំពិកតូក្យូ

(VOVWORLD) - ឆ្លងកាត់រយៈពេល ១២១ ថ្ងៃ បន្ទាប់ពីមានវត្តមាននៅក្នុងទីក្រុងចំនួន ៨៥៩ និងខេត្តចំនួន ៤៧ នៅទូទាំងប្រទេស គប់ភ្លើងនឹងមានវត្តមាននៅក្នុងពិធីបើក ដែលនឹងត្រូវរៀបចំ ឡើងនៅពហុកីឡដ្ឋានជាតិតូក្យូនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ
ជប៉ុន៖ ពិធីបើកការដង្ហែរត់កាន់ភ្លើងគប់អូឡាំពិកតូក្យូ - ảnh 1ឆ្លងកាត់រយៈពេល ១២១ ថ្ងៃ គប់ភ្លើងនឹងមានវត្តមាននៅក្នុងពិធីបើក ដែលនឹងត្រូវរៀបចំ ឡើងនៅពហុកីឡដ្ឋានជាតិតូក្យូនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ (រូបថត៖ Reuters)

នាព្រឹកថ្ងៃទី ២៥ ខែមីនា  ពិធីដង្ហែរត់កាន់ភ្លើងគប់អូឡាំពិកតូក្យូជាផ្លូវការនៅទីក្រុងតូក្យូ បានប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាបាល់ទាត់ J-Village នៅក្នុងខេត្ត Fukushima ប្រទេសជប៉ុន។

សមាជិកក្រុមកីឡាបាល់ទាត់នារី ដែលបានឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០១១ គឺជាក្រុមដំបូងគេក្នុងការធ្វើដំណើររត់កាន់         ភ្លើងគប់អូឡាំពិកតូក្យូ ក្នុងចំណោមកីឡាករប្រមាណ ១ ម៉ឺននាក់។ ឆ្លងកាត់រយៈពេល ១២១ ថ្ងៃ បន្ទាប់ពីមានវត្តមាននៅក្នុងទីក្រុងចំនួន ៨៥៩ និងខេត្តចំនួន ៤៧ នៅទូទាំងប្រទេស គប់ភ្លើងនឹងមានវត្តមាននៅក្នុងពិធីបើក ដែលនឹងត្រូវរៀបចំ ឡើងនៅពហុកីឡដ្ឋានជាតិតូក្យូនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ