ជប៉ុនកំណត់ពេលវេលាកោះហៅសម័យប្រជុំពិសេសរបស់រដ្ឋសភា

(VOVWORLD) - រដ្ឋសភាជប៉ុននឹងកោះហៅសម័យប្រជុំពិសេសនាថ្ងៃទី១ វិច្ចិកា ខាងមុខ ក្រោយពីការបោះឆ្នោតសកលនាសប្ដាហ៍មុន ដែលបញ្ចប់ជាមួយជ័យជំនះដ៏ ត្រចះត្រចង់របស់សម្ព័ន្ធភាពគណៈបក្សកាន់អំណាចរួមមានគណៈបក្សប្រជាធិបតេយ្យសេរីភាពរបស់នាយករដ្ឋមន្រ្តីលោក Shinzo Abe និងគណៈបក្ស Komei។ 

ជប៉ុនកំណត់ពេលវេលាកោះហៅសម័យប្រជុំពិសេសរបស់រដ្ឋសភា - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖ Xinhua/TTXVN)


ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នាថ្ងៃទី២៦ តុលា បានបញ្ជាក់ព័ត៌មានពោលខាងលើ។ តាមលោក Suga ថា ក្នុងថ្ងៃដំបូងនៃសម័យ ប្រជុំរយៈពេល៨ថ្ងៃនេះ លោក Abe គ្រោងនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មី ម្ដងទៀត ហើយនឹងបង្កើតគណៈរដ្ឋមន្រ្តីថ្មីក្រោយនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ