ជប៉ុន-ចិនគ្រោងនឹង​រៀប​ចំ​កិច្ច​សន្ទនា​ថ្នាក់រដ្ឋមន្ត្រីការបរទេសនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Jiji Press (ជប៉ុន) បានរាយការណ៍ថា ប្រទេសជប៉ុន និងចិនកំពុងរៀបចំកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរក្នុងសប្តាហ៍នេះ ដែលត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ជប៉ុន-ចិនគ្រោងនឹង​រៀប​ចំ​កិច្ច​សន្ទនា​ថ្នាក់រដ្ឋមន្ត្រីការបរទេសនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន - ảnh 1រូបភាព៖ TTXVN

នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ ភាគីជប៉ុនមានបំណងចង់បញ្ជាក់ពីសារៈសំខាន់នៃការជួបប្រាស្រ័យទាក់ទងជាមួយភាគីចិន នៅមុនពិធីរំលឹកខួបលើកទី ៥០ នៃការធ្វើប្រក្រតីភាពទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅថ្ងៃទី ២៩ ខែកញ្ញា ហើយបានសម្តែងក្តីព្រួយបារម្ភ អំពីបញ្ហាដែលនៅសេសសល់រវាងប្រទេសទាំងពីរ។

នេះគឺជាជំនួបទល់មុខគ្នាលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងសមភាគីចិន លោក Wang Yi ចាប់តាំងពីលោក Hayashi ចូលកាន់តំណែងនៅខែវិច្ឆិកា ឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ