ជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែងរបស់វៀតណាម

(VOVWORLD) - លោក Pham Minh Chinh បានស្នើអោយលោកស្រីរដ្ឋមន្រ្តី Takaichi Sanae ជួយឧបត្ថម្ភដល់ វៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងកសាងរដ្ឋាភិបាល អេឡិចត្រូនិក រួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព័ត៌មាននិងទូរគមនាគមន៍ ជប៉ុនលោកស្រី Takaichi Sanae កាលពីរសៀលថ្ងៃទី៨ខែមករានៅរដ្ឋធានី ហាណូយ ប្រធានគណៈចាត់តាំងមជ្ឈឹមបក្សលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដោយចាត់ទុកជប៉ុនជា ដៃគូសំខាន់ជួរមុខនិងយូរអង្វែងរបស់វៀតណាម។ លោក Pham Minh Chinh បានស្នើអោយលោកស្រីរដ្ឋមន្រ្តី Takaichi Sanae ជួយឧបត្ថម្ភដល់ វៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងកសាងរដ្ឋាភិបាល អេឡិចត្រូនិក រួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

        ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព័ត៌មាននិងទូរគមនាគមន៍ ជប៉ុនលោកស្រី Takaichi Sanae បានអោយដឹងថា នឹងបង្កើនកិច្ចសហប្រតិ បត្តិការជាមួយវៀតណាមនាពេលខាងមុខ ដោយផ្តោតទៅលើវិស័យសហ ប្រតិបតិ្តការ ICT ប្រៃសណីនិងរដ្ឋាភិបាលអេឡិចត្រូនិក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ