ជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសន្តិសុខទូទាំងពិភពលោក

ជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសន្តិសុខទូទាំងពិភពលោក - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖AFP/TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអះអាងថា ជប៉ុននឹងជំរុញ
ខ្លាំងកិច្ចសហប្រតិបតិ្តការសន្តិសុខទូទាំងពិភពលោក។សេចក្ដីប្រកាស ពោលខាង
លើត្រូវបានចេញផ្សាយនៅកិច្ចប្រជុំក្រុមប្រឹក្សាមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ
និងមេបញ្ជាចំនួន១៨០រូបនៃកងកម្លាំងស្វយការពារជប៉ុន (JSDF) ដែលប្រព្រឹត្តទៅ
នាថ្ងៃទី១៦ ធ្នូ។ថ្លែងមតិនៅទីនេះ លោក Shinzo Abe បានសង្កត់ធ្ងន់ទៅលើសារសំ
ខាន់នៃច្បាប់សន្តិសុខដែលទើបនឹងបានអនុម័តកាលពីខែកញ្ញាកន្លងទៅ។តាម
លោកថា ដើម្បីសម្របខ្លួនជាមួយការផ្លាស់ប្ដូររបស់សម័យកាល ជប៉ុនត្រូវការបើក
ទូលាយតួនាទីរបស់ JSDF ក្នុងការចូលរួមការពារសន្តិភាពពិភពលោក។លោក
Shinzo Abe បានសង្កត់ធ្ងន់ថា សន្តិសុខរបស់ប្រជាជនជប៉ុនតភ្ជាប់ជាមួយ ស្ថិរភាព
របស់ពិភពលោក។នៅកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Gen
Nakatani បានឲ្យដឹងថា សកម្មភាពរបស់ JSDF នៅឯបរទេសនឹងត្រូវបានជំរុញខ្លាំង
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ