ជប៉ុននិង EU មិនបានបោះបង់ចោលការដាក់សម្ពាធចំពោះសាធារណរដ្ឋ ប.ប.ក

(VOVWORLD) -EU មិនត្រឹមយកចិត្តទុកដាក់លើបញ្ហានុយក្លេអ៊ែរ និងអាវុធគីមីរបស់សាធារណរដ្ឋ ប.ប.ក ប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាសិទ្ធិមនុស្សទៀតផង។
ជប៉ុននិង EU មិនបានបោះបង់ចោលការដាក់សម្ពាធចំពោះសាធារណរដ្ឋ ប.ប.ក - ảnh 1 ជប៉ុននិង EU មិនបានបោះបង់ចោលការដាក់សម្ពាធចំពោះសាធារណរដ្ឋ ប.ប.ក

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ៦ មេសានោះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono និងតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានអះអាងថា៖ នឹងបន្តរក្សាសម្ពាធទៅលើសាធារណរដ្ឋ ប.ប.ក សំដៅបង្ខំឲ្យប្រទេសនេះបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ លោក Kono ក៏បានស្វែងរកការគាំទ្ររបស់ EU ក្នុងការដោះស្រាយលើបញ្ហាដែលប្រជាពលរដ្ឋជប៉ុនត្រូវកូរ៉េខាងជើងចាប់ជំរិតកាលពី ទសវត្សទី ៧០ និង ៨០ នៃសតវត្សមុន។ ជាការឆ្លើយតបវិញ លោកស្រី Mogherini បានឲ្យដឹងថា៖ EU មិនត្រឹមយកចិត្តទុកដាក់លើបញ្ហានុយក្លេអ៊ែរ និងអាវុធគីមីរបស់សាធារណរដ្ឋ ប.ប.ក ប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាសិទ្ធិមនុស្សទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ