ជប៉ុននិងកូរ៉េខាងត្បូងគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី
(VOVWORLD) - នាថ្ងៃទី១២ ខែកញ្ញា យោងតាមព័ត៌មានរបស់ស្ថានទូតជប៉ុន និងស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម រដ្ឋាភិបាលនៃប្រទេសទាំងពីរនេះបានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាទំនិញនិងសម្ភារៈ ដើម្បីជួយដល់រដ្ឋាភិបាលវៀតណាមដើម្បីដោះស្រាយផលវិបាកដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គី នៅបណ្តាខេត្តក្រុងភាគខាងជើង។
ជំនួយសង្គ្រោះបន្ទាន់ត្រូវបានដឹកជញ្ជូនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រួមមាន៖ ឧបករណ៍ចម្រោះទឹក និងបន្ទះប្លាស្ទិកពហុមុខងារ។ មុននោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានផ្ញើសារទូរលេខជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh សាក់សួរអំពីផលប៉ះពាល់នៃព្យុះទីហ្វុងយ៉ាហ្គី នៅវៀតណាម ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុនជានិច្ចកាលអមដំណើរ និងត្រៀមខ្លួនជាស្រេចជួយវៀតណាមជំនះពុះពារលើការលំបាក ដោះស្រាយផលវិបាក ដើម្បីស្ថេរភាពជីវភាពរស់នៅ។
ប្រជាជនក្នុងក្រុមទី៤ សង្កាត់ Minh Tan ទីក្រុង Yen Bai ឆ្លៀតយកឱកាសបោះសម្អាតផ្ទែសម្បែងក្រោយពេលភ្លៀងធ្លាក់។ រូបថត៖ Tuan Anh - VNA |
ដោយរួមចំណែកស្តារឡើងវិញនូវតំបន់រងការខូចខាត និងជួយប្រជាជនដែលរងគ្រោះដោយព្យុះទីហ្វុងយ៉ាហ្គី ឱ្យវិលមកជីវភាពប្រចាំថ្ងៃបានឆាប់ៗ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ជំនួយមនុស្សធម៌ក្នុងតម្លៃ ២លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់ប្រទេសវៀតណាម៕