|
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (ខាងស្ដាំ)និងថ្នាក់ដឹកនាំទ្វីបអាហ្វ្រិកនៅពិធីបិទបញ្ចប់
TICAD ៦ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៨ សីហា បញ្ចប់សន្និសីទអន្តរជាតិតូក្យូអំពីការអភិវឌ្ឍន៍
ទ្វីបអាហ្រ្វិកលើកទី៦ (TICAD ៦) នៅរដ្ឋធានី Nairobi ប្រទេសកេនយ៉ានោះ ថ្នាក់ដឹក
នាំជប៉ុននិងប្រទេសអាហ្វ្រិកនានាបានសន្យាលើការប្រឆាំងនឹងលទ្ធិភេរវកម្មហើយ
សង្កត់ធ្ងន់ទៅលើសារសំខាន់នៃសណ្ដាប់ធ្នាប់នាវាចរណ៍ដោយឈរលើ ច្បាប់។ក្នុង
សេចក្ដីថ្លែងការណ៍ Nairobi នៅសន្និសីទលើកនេះ បណ្ដាថ្នាក់ដឹកនាំក៏ បានឯកភាព
ថា នឹងជំរុញការវិនិយោគទៅចូលហេដ្ឋារចនាសម្ព័ន្ធ សំដៅបង្កើត បន្ថែមការងារធ្វើ
នៅតំបន់ដែលមានកំណើនលឿននេះ។ទន្ទឹមនឹងនោះ សន្និសីទ ក៏បានឆ្ពោះទៅការ
រក្សាសណ្ដាប់ធ្នាប់នាវាចរណ៍ដោយឈរលើមូលដ្ឋានច្បាប់ អន្តរជាតិនិងការបង្កើត
សន្តិសុខ សុវត្ថិភាពនៅសមុទ្រ តាមរយៈកិច្ចសហប្រតិបតិ្ត ការអន្តរជាតិនិងតំបន់៕