ជប៉ុននិងរុស្ស៊ីពិភាក្សាអំពីលទ្ធភាពធ្វើអាជីវកម្មរួមនៅបណ្ដាប្រជុំកោះជំលោះ

ជប៉ុននិងរុស្ស៊ីពិភាក្សាអំពីលទ្ធភាពធ្វើអាជីវកម្មរួមនៅបណ្ដាប្រជុំកោះជំលោះ - ảnh 1
ជប៉ុននិងរុស្ស៊ីពិភាក្សាអំពីលទ្ធភាពធ្វើអាជីវកម្មរួមនៅបណ្ដាប្រជុំជំកោះលោះ (VNA)


(VOVworld) – នាថ្ងៃទី ១៥​ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែល
កំពុងមានដំណើរទស្សនកិច្ចនៅជប៉ុន បានជួបចរចារជាមួយនាយករដ្ឋមន្ត្រី
ប្រទេសម្ចាស់ផ្ទះ លោក Shinzo Abe ស្តីពីលទ្ធភាពអនុវត្តបណ្ដាសកម្មភាពធ្វើ
 អាជីវកម្មសេដ្ឋកិច្ចរួមនៅបណ្ដាប្រជុំកោះជំលោះ។​ ឆ្លើយសំណួរនៃមជ្ឈដ្ឋាន
អ្នកសារព័ត៌មានបន្ទាប់នោះ​ នាយករដ្ឋមន្ត្រីជប៉ុនលោក  Abe បានឲ្យដឹងថា៖
 លទ្ធផលនៃការចរចារនឹងត្រូវបានប្រកាសនៅសន្និសីទកាសែតរួមរវាងថ្នាក់
ដឹកនាំ នាថ្ងៃទី ១៦ ធ្នូ។ ជំលោះអធិបតេយ្យភាពចំពោះប្រជុំកោះចំនួន ៤ គឺ
 Etorofu Kunashiri Shikotan និង Habomai ឬតាមសាភាជប៉ុនហៅថា «តំបន់
ដែនដីភាគ ខាងជើង» ក្នុងពេលនោះ រុស្ស៊ីកំពុងត្រួតត្រាប្រជុំកោះទាំងនេះ
ហើយហៅថា ប្រជុំកោះ Kuril ខាងត្បូង។​ ប្រការនេះបានរារាំងប្រទេសទាំងពីរ
ចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមលោកលើកទី ២។ ក្នុងពេល
នោះ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក  Sergei Lavrov បានជូនដំណឹងនៅការ
ចរចារពោលខាងលើថា៖​ ប្រធានាធិបតី Vladimir Putin និងនាយករដ្ឋមន្ត្រី
Shinzo Abe បានឯកភាព សា្តរឡើងវិញការជួបប្រាស្រ័យយោធាដែលត្រូវបាន
ផ្អាកក៏ដូចជាជំនួបតាមយន្តការ «២+២»។ លោក Lavrov បានឲ្យដឹងថែម
ទៀតថា៖ ដោយមិនអើពើដល់ទំនាក់ទំនងពិសេសរវាងជប៉ុននិងអាមេរិក
ម៉ូស្គូនិងតូក្យូយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វិកដើម្បីដោះស្រាយបញ្ហាសន្តិសុខដូចជាកិច្ចការពារលើអាកាស
និងការវត្តមានរបស់អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងការគំរាមកំហែង
របស់ប្រទេសកូរ៉េខាងជើង។ ថ្នាក់ដឹកនាំ ទាំងពីរូបក៏បានផ្តោតទៅលើការ
ត្រៀមរៀបចំសំរាប់ការចរចារស្តីពីសន្ធិសញ្ញាសន្តិភាព ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ