ជប៉ុននិងរុស្ស៊ីឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអំពីបញ្ហាកូរ៉េខាងជើង
(VOVWORLD) - ជប៉ុននិងរុស្ស៊ីបានឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអំពីបញ្ហាកូរ៉េខាងជើងជាពិសេសក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។
ជប៉ុននិងរុស្ស៊ីឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអំពីបញ្ហាកូរ៉េខាងជើង |
(VOVworld) – ជប៉ុននិងរុស្ស៊ីបានឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអំពី បញ្ហាកូរ៉េខាងជើង ជាពិសេសក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាននាំចេញសេចក្តីជូនដំណឹងពោល ខាងលើក្នុងសេចក្តីថ្លែងការណ៍រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីជំនួបទ្វេភាគីនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ារលើកទី ៣ (EEF-3) នៅទីក្រុង Vladivostok របស់រុស្ស៊ី នាថ្ងៃទី ៧ កញ្ញា។ លោក Abe បាន សង្កត់ធ្ងន់ទៀតនូវការគំរាមកំហែងពីកូរ៉េខាងជើង ដោយសារ នេះគឺជាបញ្ហាធ្ងន់ ធ្ងរដែលទាមទាឲ្យមានប្រតិកម្មជាបន្ទាន់។ លោកក៏បានព្រមានដែរថា៖ ក្នុងករណី ប្រទេសកូរ៉េខាងជើងបន្តប្រដេញតាមទិសដៅបច្ចុប្បន្ន នោះគឺប្រទេសនេះគ្មាន អនាគតល្អប្រសើរទេ ព្រមទាំង អះអាងទៀតថា៖ ត្រូវចាប់បង្ខំទៅលើ ព្យុងយ៉ាងឲ្យផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន។ រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា៖ លោកនិងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្កោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាង ជើងដែលហោះហើរឆ្លងតំបន់ដែនដីរបស់ជប៉ុននាខែកន្លងទៅ ហើយអះអាងថា៖ ភាពតានតឹងលើឧបទ្វីបកូរ៉េត្រូវដោះស្រាយដោយសន្តិវិធី។ ស្តីអំពីទំនាក់ទំនងទ្វេភាគីជប៉ុន-រុស្ស៊ី នាយករដ្ឋមន្ត្រី Shinzo Abe បានប្រកាសប្តេជ្ញាឆ្ពោះទៅចុះហត្ថ លេខាលើសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ៕