ជប៉ុនប្រឆាំងជំទាស់នឹងការដែលកូរ៉េខាងត្បូងស្រាវជ្រាវនៅក្នុងតំបន់សមុទ្រក្បែរប្រជុំកោះជម្លោះ

(VOVWORLD) - ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga កាលពីថ្ងៃទី ២៦ ខែមីនា បានឲ្យដឹងថា មន្ត្រីរូបនេះបានផ្ញើកំណត់ទូតប្រឆាំងជំទាស់ទៅនឹងការដែលកូរ៉េខាងត្បូងរៀបចំផែនការស្រាវជ្រាវបាតសមុទ្រនៅក្នុងតំបន់កោះជម្លោះ Lian court ដែលទីក្រុងតូក្យូហៅថាកោះ Tekeshima រីឯទីក្រុងសេ    អ៊ូលហៅថា Dokdo។
ជប៉ុនប្រឆាំងជំទាស់នឹងការដែលកូរ៉េខាងត្បូងស្រាវជ្រាវនៅក្នុងតំបន់សមុទ្រក្បែរប្រជុំកោះជម្លោះ - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុនលោក  Shinzo Abe

 មុននេះនៅក្នុងថ្ងៃដដែលនោះ កូរ៉េខាងត្បូងក៏បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការដែលជប៉ុនអនុម័តលើការចេញផ្សាយសៀវភៅបឋមសិក្សាថ្មីមួយដែលឆ្លុះបញ្ចាំងពីការទាមទារអធិបតេយ្យភាពយ៉ាងខ្លាំងរបស់រដ្ឋអំណាចនៃនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ចំពោះប្រជុំកោះដែលមានជម្លោះដូចពោលខាងលើ។ ភាគីកូរ៉េខាងត្បូងបានចាត់ទុកថាសកម្មភាពនេះរបស់ជប៉ុនគឺ"មិនត្រឹមត្រូវ" និង "ជាការបង្កហេតុ" ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ