ជប៉ុនផ្ដល់ជំនួយឥតសំណង់មានតំលៃជាង២ពាន់៦រយលានយេនអោយវៀតណាម
(VOV) /  
នាថ្ងៃទី ២២ មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុវៀតណាម លោក
Vuong Dinh Hue និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម បានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណង់ មានតំលៃជាង ២ពាន់ ៦រយលានយេន អោយគំរោងការណ៏៖ កសាង អនុវត្តគយអេឡិកត្រូនិក និងអនុវត្តយន្តការគយ
បង្អួចតែមួយជាតិបំរើទំនើបភាវូបនីយកម្មគយ។
|
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណង់ (http://www.baohaiquan.vn) |
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Vuong Dinh Hue សង្កត់ធ្ងន់ថា៖ ខ្ទង់ជំនួយឥតសំណង់នេះនឹងជួយផ្នែកគយវៀតណាមជំរុញយ៉ាងខ្លាំង ដំណើការទំនើបភាវូបនីយកម្ម តាមបណ្ដា
បទដ្ឋានអន្តរជាតិ។ ទន្ទឹមនឹងនោះ គំរោងការណ៏នឹងធ្វើជាក់ស្ដែងបនីយកម្ម នូវបណ្ដា
គោលដៅដែលបានដាក់ចេញ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឈន៏គយ ដំណាក់កាល២០១១-២០១២
ក៏ដូចជាឆ្លើយតបនឹងតម្រូវការអនុវត្ត កិច្ចសន្យារបស់រដ្ឋាភិបាលវៀតណាម អំពីការអនុវត្ត យន្តការគយបង្អួចតែមួយជាតិ និងចូលរួមយន្តការបង្អួចមួយ ASEAN ។តាមគំរោង គំរោងការណ៏នេះនឹងបានអនុវត្តក្នុងរយះពេល ៣៥ខែ និងគ្រោងផ្ទេរទៅអោយវៀតណាម ក្នុងឆ្នាំ ២០១៤៕
-VOV