ជប៉ុនអះអាងថាត្រៀមខ្លួនជាស្រេចចរចាអំពី សន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី

(VOVWORLD) -លោក Shinzo Abe មានក្ដីសង្ឍឹមថា ជំនួបពិភាក្សាការងារនេះមិនត្រឹមតែផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែងទាំងផ្ដោតលើសន្ធិសញ្ញាសន្តិភាពទៀតផង។

នាថ្ងៃទី ១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឲ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេចពិភាក្សាអំពីសន្ធិសញ្ញាជាមួយរុស្ស៊ី នៅក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រារព្ធឡើងនៅប្រទេសសិង្ហបុរី។ លោក Shinzo Abe មានក្ដីសង្ឍឹមថា ជំនួបពិភាក្សាការងារនេះមិនត្រឹមតែផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែងទាំងផ្ដោតលើសន្ធិសញ្ញាសន្តិភាពទៀតផង។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ រុស្ស៊ីនិងជប៉ុនបានរៀបចំជំនួបពិគ្រោះយោបល់ សំដៅឈានចូលការ ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមលោកលើកទី ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ