ជួបប្រាស្រ័យជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការវៀតណាមនៅបារំាង

ជួបប្រាស្រ័យជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការវៀតណាមនៅបារំាង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son ថ្លែងមតិក្នុងពិធី

(VOVworld)-សំដៅពង្រីកប្រកបដោយប្រសិទ្ធភាពនូវសក្កានុភាពបញ្ញាវ័ន្តរបស់
សហគមន៍វិទ្យាសាស្ត្រនិងអ្នកជំនាញការវៀតណាមនៅបារាំង បន្តប្រពៃណីរបស់
ជំនាន់បញ្ញាវ័ន្តវៀតណាមនៅបារាំងមុននេះ អំពីការរួមចំណែកចូលក្នុងបុព្វហេតុ
កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ជាប្រធានបទលេចធ្លោក្នុងការជួបប្រាស្រ័យ
ជាមួយអ្នកជំនាញការ អ្នកស្រាវជ្រាវ និងសកម្មជនវៀតណាមនៅបារាំង។​ព្រឹត្តិការ
ណ៍បានស្ថានទូតវៀតណាមប្រចាំនៅបារាំងរៀបចំនាថ្ងៃទី១៧ធ្នូនៅទីក្រុងប៉ារីស។

        ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen
Ngoc Son បានចាត់ទុកថា ក្រុមបញ្ញាវ័ន្តវៀតណាមនៅបារំាងដែលពោរពេញទៅ
ដោយសក្កានុភាព នោះគឺអ្នកជំនាញការ អ្នកស្រាវជ្រាវរាប់ពាន់នាក់ដែលកំពុងកាន់
តួនាទីសំខាន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកទេស សេដ្ឋកិច្ច វប្បធម៌ ព្រមទាំងនយោ
 បាយរបស់បារាំង នឹងមានឧត្តមភាពជាច្រើនដើម្បីរួមចំណែកចូលក្នុងបុព្វហេតុធ្វើ
សមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ។

        នៅក្នុងជំនួបនេះ អ្នកវិទ្យាសាស្ត្រ អ្នកវប្បធម៌ជាច្រើនបានដាក់ចេញដំណោះ
 ស្រាយជាច្រើន សំដៅដោះស្រាយរាល់ការសាកល្បងចំពោះមុខលើវិស័យផ្សេងៗគ្នា
ផងដែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ