ជម្ងឺ Covid-19៖ វៀតណាមមិនកត់ត្រាករណីវិជ្ជមានថ្មីណាមួយឡើយ

(VOVWORLD) - មានអ្នកជម្ងឺ Covid-19 ចំនួន២៦៨នាក់ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកបន្ទាប់ពីចូលប្រទេស ហេតុដូច្នេះគ្មានលទ្ធភាពឆ្លងវីរុសទៅ ក្នុងសហគមន៍។ 
នាព្រឹកថ្ងៃទី២៣ កក្កដា គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធ ប្រឆាំងជម្ងឺ Covid-19 បានឲ្យដឹងថាគិតពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ មេសា រហូតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៣ កក្កដា វៀតណាមបានឆ្លងកាត់រយៈ ៩៨ថ្ងៃជាប់ៗគ្នាហើយដែលមិនកត់ត្រាករណីឆ្លងថ្មីណាមួយក្នុងសហគមន៍នោះឡើយ។ មានអ្នកជម្ងឺ Covid-19 ចំនួន២៦៨នាក់ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកបន្ទាប់ពីចូលប្រទេស ហេតុដូច្នេះគ្មានលទ្ធភាពឆ្លងវីរុសទៅ ក្នុងសហគមន៍។ មានអ្នកជម្ងឺចំនួន៣៦៥/៤០៨នាក់ត្រូវបាន ព្យាបាលជាសះស្បើយ ហើយគ្មានករណីស្លាប់ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ