ជម្ងឺកូវីដ ១៩៖ ចំនួនកុមារឆ្លងកូវីដ ១៩ នៅអាមេរិកកំពុងកើនឡើងដល់កម្រិតមិនធ្លាប់មានពីមុនមក

(VOVWORLD) - នៅអាមេរិក ដែលជាប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត ចំនួនកុមារឆ្លងកូវីដ ១៩ កំពុងកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។ គិត ត្រឹមថ្ងៃទី១៩ សីហា កុមារអាមេរិកចំនួនជាង៤,៦លាននាក់ត្រូវបានរកឃើញវិជ្ជមាន ចំពោះវីរុស SARS-CoV-2។ 

ជម្ងឺកូវីដ ១៩៖ ចំនួនកុមារឆ្លងកូវីដ ១៩ នៅអាមេរិកកំពុងកើនឡើងដល់កម្រិតមិនធ្លាប់មានពីមុនមក - ảnh 1បុគ្គលិកពេទ្យយកសំណាកធ្វើតេស្តកូវីដ ១៩ សម្រាប់កុមារនៅ Compton សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)
តាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ថ្ងៃទី២៦ ខែ សីហា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបជាង ២១៤លាននាក់ និងករណីស្លាប់ជាង៤,៤៧លាននាក់។
នៅអាមេរិក ដែលជាប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត ចំនួនកុមារឆ្លងកូវីដ ១៩ កំពុងកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។ គិត ត្រឹមថ្ងៃទី១៩ សីហា កុមារអាមេរិកចំនួនជាង៤,៦លាននាក់ត្រូវបានរកឃើញវិជ្ជមាន ចំពោះវីរុស SARS-CoV-2។ ដោយឡែកក្នុងសប្ដាហ៍កន្លងទៅ ចំនួនកុមារឆ្លងកូវីដ ១៩ នៅអាមេរិក គឺ១៨ម៉ឺននាក់ កើន៤ដងជាងរយៈពេល១ខែមុននេះ។ ទោះជាយ៉ាងនេះក្ដី ប៉ុន្តែ កុមារឆ្លងជម្ងឺសឹងតែទាំងអស់ មិនជួបប្រទះស្ថានភាពធ្ងន់ធ្ងរឡើយ។    
ពាក់ព័ន្ធដល់វ៉ាក់សាំង នៅថ្ងៃទី២៥ សីហា នាយិកាអង្គការសុខភាពអន្តរអាមេរិក (PAHO) លោកស្រី Carissa Etienne បានវាយតម្លៃថា ការចែកចាយវ៉ាក់សាំងកូវីដ ១៩ មិនស្មើរគ្មា គឺជាគុណវិបត្តិមួយក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត នៅតំបន់នេះ។ តាមលោកស្រី Etienne ចាត់ទុកថា ទោះជាប្រទេសនានាក្នុងតំបន់បាន ទទួលវ៉ាក់សាំងចំនួន១២លានដូសឧបត្ថម្ភដោយអាមេរិក អេស្ប៉ាញ់ ន័រវេស បារាំង និងស៊ុយអែតតាមរយៈយន្តការ Covax ក៏ដោយ ប៉ុន្តែបរិមាណនេះមិនគ្រប់គ្រាន់ដើម្បី ការពារមនុស្សងាយរងគ្រោះរាប់លាននាក់នៅទ្វីបអាមេរិកឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ