ជម្ងឺរាតត្បាតកូវីដ ១៩៖ វីរុសបំប្លែង Delta ឆ្លងរាលដាលយ៉ាងទូលំទូលាយ

(VOVWORLD) - យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការ ទប់ស្កាត់ជម្ងឺឆ្លង (CDC) អាមេរិក វីរុសបំប្លែង Delta ស្រូបយកប្រមាណ ៩៣,៤%នៃចំនួនករណីឆ្លងថ្មីនៅប្រទេសនេះ ក្នុងរយៈពេលពីរសប្ដាហ៍ចុងខែកក្កដា។

យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង៨ថ្ងៃទី៥ សីហា (ម៉ោងវៀត ណាម) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ជិត២០១លាននាក់ និងករណីស្លាប់ចំនួនជាង៤,២លាននាក់។
អាមេរិក ឥណ្ឌា និងប្រេស៊ីលនៅតែជាបណ្ដាប្រទេសដែលរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរបំផុតដោយសារជម្ងឺរាតត្បាត។ ស្ថានភាពជម្ងឺលើពិភពលោកកំពុងមានការវិវឌ្ឍន៍ យ៉ាងស្មុគស្មាញដោយសារវីរុសបំប្លែង Delta ឆ្លងរាលដាលយ៉ាងទូលំទូលាយ។ យោង តាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការទប់ស្កាត់ជម្ងឺឆ្លង (CDC) អាមេរិក វីរុសបំប្លែង Delta ស្រូបយកប្រមាណ៩៣,៤%នៃចំនួនករណីឆ្លងថ្មីនៅប្រទេសនេះ ក្នុងរយៈពេលពីរសប្ដាហ៍ចុងខែកក្កដា។ ក្នុងពេលជាមួយគ្នានោះនៅតំបន់អាមេរិកឡាទីន អង្គការសុខភាពអន្តរទ្វីបអាមេរិក (PAHO) ឲ្យដឹងថា វីរុសបំប្លែង Delta បានមានវត្តមាននៅប្រទេសចំនួន២២នៅទ្វីប អាមេរិក។ នាយិកា PAHO លោកស្រី Carissa Etinenne បានព្រមានថា ចំនួនករណី ស្លាប់ដោយកូវីដ ១៩ នៅទ្វីបអាមេរិកនាពេលថ្មីៗនេះបានហួសពី ២ លាននាក់ ក្នុង នោះអាមេរិក ឡាទីននិងតំបន់ការ៉ាបៀស្រូបយកចំនួនអ្នកស្លាប់ជាង១,៥លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ