ជាមួយតួនាទីជាប្រធានរបស់វៀតណាម អាស៊ានបានឆ្លើយតបនឹងជំងឺឆ្លងយ៉ាងល្អ

(VOVWORLD) - តំណាងចូលរួមកិច្ចពិភាក្សាបានចាត់ទុកថា អាស៊ានបានធ្វើការយ៉ាង ល្អណាស់ដោយបានឯកភាពជាធ្លុងមួយ មិនត្រឹមតែក្នុងការឆ្លើយតបនឹងជំងឺ ឆ្លងប៉ុណ្ណោះទេ ថែមទាំងក្នុងការរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូ សំខាន់ៗទៀតផង។
ជាមួយតួនាទីជាប្រធានរបស់វៀតណាម អាស៊ានបានឆ្លើយតបនឹងជំងឺឆ្លងយ៉ាងល្អ - ảnh 1 បណ្ដាថ្នាក់ដឹកនាំនៃប្រទេសអាស៊ាននានា រួមជាមួយប្រទេសជាដៃគូបូក៣ និងអង្គការសុខភាពពិភពលោក ចូលរួមកិច្ចប្រជុំកំពូលពិសេសតាមប្រព័ន្ធវីដេអូស្ដីពីការឆ្លើយតបនឹងជំងឺឆ្លង Covid-19 ក្រោមការដឹកនាំរបស់វៀតណាម។

អាស៊ានបានឆ្លើយតបយ៉ាងល្អបង្គួរនឹងជំងឺឆ្លង Covid-19 នៅពេល ដែលវៀតណាមទទួលតួនាទីជាប្រធានប្ដូរវេនក្នុងឆ្នាំ២០២០។ នោះគឺការ វាយតម្លៃរួមរបស់បណ្ដាអ្នកប្រាជ្ញនិងមន្ត្រីអាស៊ាននៅក្នុងកិច្ចពិភាក្សាតាម វីដេអូក្រោមប្រធានបទ “អាស៊ាននៅឯណាក្នុង Covid-19” រៀបចំឡើង ដោយមជ្ឈមណ្ឌលច្បាប់អន្តរជាតិ សាកលវិទ្យាល័យជាតិសឹង្ហបុរី កាលពីថ្ងៃ ទី២០ ឧសភា។

តំណាងចូលរួមកិច្ចពិភាក្សាបានចាត់ទុកថា អាស៊ានបានធ្វើការយ៉ាង ល្អណាស់ដោយបានឯកភាពជាធ្លុងមួយ មិនត្រឹមតែក្នុងការឆ្លើយតបនឹងជំងឺ ឆ្លងប៉ុណ្ណោះទេ ថែមទាំងក្នុងការរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូ សំខាន់ៗទៀតផង។

ឆ្លើយសំណួរស្ដីពីការទទួលខុសត្រូវរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន លោកស្រីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសឹង្ហបុរី Tao Thi Thanh Huong បានចាត់ទុកថា ការផ្ទុះឡើងនៃជំងឺឆ្លង Covid-19 បានបណ្ដាលឲ្យ កិច្ចប្រជុំជាច្រើនរបស់អាស៊ានត្រូវផ្អាក។ យ៉ាងណាមិញ ក្នុងឋានៈជាប្រធាន អាស៊ាន វៀតណាមបានដាស់តឿនឲ្យប្រទេសសមាជិកដទៃ “ធ្វើសកម្មភាព យ៉ាងឆាប់ៗហើយសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត” មិនត្រឹមតែក្នុងប្លុក ប៉ុណ្ណោះទេ ថែមទាំងជាមួយដៃគូនានាក្នុងការឆ្លើយតបនឹងជំងឺឆ្លង។ លោក ស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិ បត្តិការយ៉ាងស្អិតរមួតរបស់អាស៊ាន បានជួយឲ្យប្រទេសសមាជិកគ្រប់គ្រង បាននូវការរីករាលដាលនៃជំងឺឆ្លង ការពារជីវភាពរស់នៅរបស់ប្រជាជនហើយធានាសន្តិសុខស្បៀងអាហារនិងសុវត្ថិភាពចំណីអាហារផងដែរ។

បណ្ដាអ្នកប្រាជ្ញដ៏ល្បីល្បាញរបស់សឹង្ហបុរីនៅក្នុងកិច្ចពិភាក្សានេះ បាន វាយតម្លៃថា វៀតណាមបានអនុវត្តការងារប្រយុទ្ធប្រឆាំង Covid-19 យ៉ាងល្អ ក្នុងឋានៈជាប្រទេសឯករាជ្យមួយផង ហើយក្នុងឋានៈជាប្រធានអាស៊ាន ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ