ជម្រុញការផ្សព្វផ្សាយការពារអធិបតេ្យភាពកោះសមុទ្រ

ជម្រុញការផ្សព្វផ្សាយការពារអធិបតេ្យភាពកោះសមុទ្រ - ảnh 1
កោះ Da Lon ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម
(រូបថតៈThanh Vũ/TTXVN )

(VOVworld)-សំដៅលើកកំពស់ចំណះដឹងការទទួលខុសត្រូវរបស់ថ្នាក់​ផ្នែកនានា
និងប្រជាជនអំពីកោះសមុទ្រ នាថ្ងៃទី២២សីហា ខេត្ត Thai Binh បានរៀបចំសន្និសីទ
អនុវត្តការងារផ្សព្វផ្សាយការពារអធិបតេយ្យភាពកោះសមុទ្រ វៀតណាម។ ដោយ
បានកំណត់ថា ការងារផ្សព្វផ្សាយអំពីកោះសមុទ្រ ជាភារកិច្ច ១ក្នុងចំណោមភារកិច្ច
សំខាន់ ដោយហេតុនេះ ខេត្ត Thai Binh សំណូមពរថ្នាក់ មូលដ្ឋាននានាក្នុងខេត្ត
ជម្រុញការផ្សព្វផ្សាយរាល់ឯកសារប្រវត្តិសាស្រ្ត រូបភាព អះអាងពីអធិបតេយ្យភាព

កោះសមុទ្រវៀតណាម។ តាមរយៈនោះ បណ្តា កម្មាភិបាល បក្ខជន កងកម្លាំងប្រ
ដាប់អាវុធ និងប្រជាជនគ្រប់ជាន់ថ្នាក់លើទូ​ទាំងខេត្តយល់ច្បាស់អំពីសារៈសំខាន់
របស់កោះសមុទ្រ រួមចំណែកអនុវត្ត​ប្រកបដោយជោគជ័យ សេចក្តីសម្រេចចិត្ត
មជ្ឈឹមលើកទី៤ នីតិកាលទី១០ ស្តីអំពី “យុទ្ធសាស្រ្តសមុទ្រវៀតណាមដល់ឆ្នាំ
២០២០”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ