ជម្លោះនៅតំបន់ហ្គាហ្សា៖ អ៊ីស្រាអែលទទួលយកសំណើរបស់សហរដ្ឋអាមេរិកស្តីពីតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា លោក Ophir Falk ទីប្រឹក្សាគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលបានទទួលយកកិច្ចព្រមព្រៀងក្របខ័ណ្ឌដើម្បីកាត់បន្ថយទំហំនៃការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដែលប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងជំរុញខ្លាំង បើទោះបីជាលោកបានពិពណ៌នាកិច្ចព្រមព្រៀងនេះថា មានចន្លោះប្រហោង ហើយត្រូវការការកែលម្អបន្ថែមទៀតក៏ដោយ។
លោក Falk Ophir បានកត់សម្គាល់ថា នៅមានកត្តាលម្អិតមួយចំនួនដែលត្រូវការដោះស្រាយ ហើយលោកបានឲ្យដឹងថា ថាលក្ខខណ្ឌរបស់អ៊ីស្រាអែល រួមទាំងការដោះលែងចំណាប់ខ្មាំងនៅតែមិនផ្លាស់ប្តូរនោះទេ។
ទាហានអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
មុននោះ នៅថ្ងៃទី ៣១ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីផែនការ ៣ ដំណាក់កាលសំដៅបញ្ឈប់ជម្លោះ។ ផែនការនេះហាក់ដូចជាបញ្ជាក់ថា ក្រុមហាម៉ាស់នឹងបន្តដើរតួនាទីនៅក្នុងកិច្ចព្រមព្រៀងបន្តដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា។ ខណៈដែលអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសនេះនឹងគ្រាន់តែពិភាក្សាលើការផ្អាកការប្រយុទ្ធតែប៉ុណ្ណោះ ហើយបានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស។ ក្នុងពេលជាមួយគ្នានោះ ក្រុមហាម៉ាសបានប្រកាសនឹងដោះលែងចំណាប់ខ្មាំង នៅពេលសម្រេចបានដំណោះស្រាយដែលអាចបញ្ឈប់ជម្លោះទាំងស្រុង៕