ជម្លោះនៅ​មជ្ឈិមបូព៌ា៖ ការប្រយុទ្ធគ្នានៅតែបន្តតាមព្រំដែនអ៊ីស្រាអែល-លីបង់

(VOVWORLD) - កងទ័ពអ៊ីស្រាអែល (IDF) បានឲ្យដឹងាថា នាយប់ថ្ងៃទី ១៥ ខែកក្កដា កងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់ បានបើកការវាយប្រហារចំនួនពីរលើក ជាមួយនឹងគ្រាប់មីស៊ីលប្រហែល ២០ គ្រាប់ សំដៅលើតំបន់លំនៅដ្ឋាននៅភាគខាងជើងអ៊ីស្រាអែល រួមមាន Kiryat Shmona, Margaliot និង Manara ។ 

សព្វាវុធភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអ៊ែល នៅសល់បានធ្លាក់ចូលទៅក្នុងតំបន់ល្ហល្ហេវ ហើយមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។ ការវាយប្រហារដោយមីស៊ីលរបស់ក្រុម Hezbollah ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់របស់កងទ័ពអ៊ីស្រាអែលទៅលើគោលដៅរបស់ក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់។

ជម្លោះនៅ​មជ្ឈិមបូព៌ា៖ ការប្រយុទ្ធគ្នានៅតែបន្តតាមព្រំដែនអ៊ីស្រាអែល-លីបង់ - ảnh 1ការប្រយុទ្ធគ្នានៅតែបន្តតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់។ រូបថត៖ រ៉យទ័រ

ទាក់ទិននឹងដំណើរការចរចាបទឈប់បាញ់រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស អាជ្ញាធរអ៊ីស្រាអែលមួយរូបកាលពីយប់ថ្ងៃទី ១៦កក្កដា បានឲ្យដឹងថា គណៈប្រតិភូចរចារបស់ប្រទេសនេះ នឹងវិលត្រឡប់ទៅរកការចរចាក្នុងសប្តាហ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធររូបនេះ មិនបានបញ្ជាក់ថាតើអ្នកតំណាងចរចារបស់អ៊ីស្រាអែលជានរណាទេ ហើយថាតើទីតាំងចរចាគឺទីក្រុងដូហា (កាតា) ឬទីក្រុងគែរ (អេហ្ស៊ីប)។ មុននោះ ប្រភពព័ត៌មានសន្តិសុខអេហ្ស៊ីបនៅយប់ថ្ងៃទី ១៤ខែកក្កដា បានឲ្យដឹងថា ដំណើរការចរចាត្រូវបានផ្អាកដោយគ្មានកំណត់ បន្ទាប់ពីតំណាងចរចារបស់អ៊ីស្រាអែលបន្តលើកឡើងការទាមទារថ្មី ដែលផ្ទុយនឹងខ្លឹមសារដែលបានព្រមព្រៀងពីមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ