ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បន្ត​កើន​ឡើង​គួរ​ឲ្យព្រួយ​​បារម្ភ

(VOVWORLD) - ជម្លោះនៅមជ្ឈិមបូព៌ាបន្តកើនឡើងគួរឲ្យព្រួយបារម្ភ ខណៈដែលកងទ័ពអ៊ីស្រាអែល និងចលនាអ៊ីស្លាមប្រដាប់អាវុធ Hezbollah ក្នុងប្រទេសលីបង់ បន្តបង្កើនការបាញ់មីស៊ីលធ្លោង ប្រឆាំងគ្នាទៅវិញទៅមក។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំង Houthi ក្នុងប្រទេសយេម៉ែនបានប្រកាសនឹងធ្វើការវាយប្រហារគ្មានដែនកំណត់សំដៅទៅលើអ៊ីស្រាអែល។

យោងតាមការប្រកាសកាលពីយប់ថ្ងៃទី ២១ ខែកក្កដា ដោយកងទ័ពអ៊ីស្រាអែល យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបាញ់ប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់ក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងកន្លែងបាញ់បង្ហោះមីស៊ីល ប៉ុស្តិ៍សង្កេតការណ៍ ឃ្លាំង និងរចនាសម្ព័ន្ធយោធាផ្សេងទៀតនៅតំបន់ Ayta ash-Shab, Khiam និង តំបន់ Yarine។ ការវាយប្រហារតាមផ្លូវអាកាសត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់បានបាញ់មីស៊ីល និងដាក់ពង្រាយយន្តហោះដ្រូនដើម្បីវាយប្រហារលើតំបន់មួយចំនួននៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ រីឯខ្លួនវិញ ក្រុម Hezbollah បានប្រកាសពីការបាញ់បង្ហោះមីស៊ីល Katyusha ជាច្រើនគ្រាប់ ចូលទៅក្នុងតំបន់ភាគខាងជើង ប្រទេសអ៊ីស្រាអែល រួមទាំងតំបន់ Dafna ផងដែរ។ ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់កងទ័ពជើងអាកាសអ៊ីស្រាអែលមកលើឃ្លាំងអាវុធក្នុងទីរួមស្រុក Adloun កាលពីយប់ថ្ងៃទី ២០ ខែកក្កដា បណ្តាលឲ្យសមាជិកក្រុម Hezbollah ៦ នាក់រងរបួស។

នៅថ្ងៃដដែលនោះ ថ្ងៃទី ២១ ខែកក្កដា កងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែនបានព្រមានថា ពួកគេនឹងបើកការវាយប្រហារគ្មានដែនកំណត់ប្រឆាំងនឹងអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់របស់កងកម្លាំងជើងអាកាសអ៊ីស្រាអែលទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែននៅយប់ថ្ងៃទី ២០ ខែកក្កដា បណ្តាលឲ្យជនស៊ីវិលជាច្រើនអ្នក់បានស្លាប់ និងបំផ្លិចបំផ្លាញទំនិញសំខាន់ៗរាប់រយតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ