ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អំពាវនាវ​ឲ្យ​ក្រុម​ហាម៉ាស់​ចុះចាញ់

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ១០ ខែធ្នូ បានអំពាវនាវឲ្យខ្មាន់កាំភ្លើងមកពីក្រុមហាម៉ាសចុះចាញ់។ 

នាយករដ្ឋមន្ត្រី Benjamin Netanyahu បានឲ្យដឹងថា "ការបញ្ចប់" នៃចលនាអ៊ីស្លាមហាម៉ាស ជិតមកដល់ហើយ ខណៈដែលសង្រ្គាមរយៈពេលជាង ២ ខែនៅក្នុងតំបន់ហ្គាហ្សានៅតែបន្ត។

ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អំពាវនាវ​ឲ្យ​ក្រុម​ហាម៉ាស់​ចុះចាញ់ - ảnh 1នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu អំពាវនាវឲ្យក្រុមហាម៉ាស់ចុះចាញ់។ រូបថត៖ AFP/TTXVN

ក្នុងពេលជាមួយគ្នានោះ ក្រុមប្រដាប់អាវុធនៃចលនាអ៊ីស្លាមហាម៉ាស បានប្រកាសនៅថ្ងៃដដែលថា ខ្លួននឹងមិនដោះលែងចំណាប់ខ្មាំងនោះទេ ប្រសិនបើអ៊ីស្រាអែលមិនធ្វើការចរចា។ យោងតាមក្រុមហាម៉ាស់ អ៊ីស្រាអែលនឹងមិនអាចជួយសង្គ្រោះចំណាប់ខ្មាំងណាមួយបានទេ លុះត្រាតែប្រទេសនេះចូលរួមក្នុងការចរចាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរដែលមានលក្ខខណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ