ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ សាលារៀនមួយក្នុង​តំបន់​ហ្គាហ្សារងការវាយប្រហារតាម​ផ្លូវ​អាកាស យ៉ាងហោចណាស់មនុស្ស ១៧ នាក់បានស្លាប់

(VOVWORLD) - ស្ថាប័នការពារស៊ីវិលហ្គាហ្សាបានប្រកាសថា ការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ៣ ខែសីហា សំដៅទៅលើសាលារៀនមួយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ 
ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ សាលារៀនមួយក្នុង​តំបន់​ហ្គាហ្សារងការវាយប្រហារតាម​ផ្លូវ​អាកាស យ៉ាងហោចណាស់មនុស្ស ១៧ នាក់បានស្លាប់ - ảnh 1ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងក្រុង Deir el-Balah តំបន់ហ្គហ្សា កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

អ្នកនាំពាក្យស្ថាប័ននេះ លោក Mahmud Bassal បានឲ្យដឹងថា សាលា Hamama នៅតំបន់ហ្គាហ្សាគឺជាកន្លែងជ្រកកោនសម្រាប់ជនប៉ាឡេស្ទីនជាច្រើននាក់ ដោយសារតែជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាសនិងកងទ័ពអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីការវាយប្រហារខាងលើ ដោយអះអាងថា បានវាយប្រហារចំបញ្ជាការដ្ឋានរបស់ចលនាអ៊ីស្លាមហាម៉ាស ដែលមានទីតាំងនៅក្នុងបរិវេណសាលា។ IDF បានចោទប្រកាន់សាលា Hamama ថា ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីផលិតអាវុធនិងជាកន្លែងលាក់ខ្លួនសម្រាប់កងកម្លាំងនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ