ជម្លោះអ៊ីស្រាអ៊ែល-ហាម៉ាស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកអះអាងពីគោលជំហររបស់ខ្លួនក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីន
(VOVWORLD) - ក្នុងជំនួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃទី ១០ ខែមករា នៅតំបន់ West Bank រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសថា អាមេរិកគាំទ្រជំហានជាក់ស្តែងឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន និងការបង្កើតរដ្ឋប៉ាឡេស្ទីននៅក្បែរអ៊ីស្រាអែល និងរួមរស់ប្រកបដោយសន្តិភាពនិងសន្តិសុខ។
រីឯខ្លួនវិញ លោកប្រធានាធិបតី Abbas បានអំពាវនាវឱ្យមានសន្និសិទសន្តិភាពអន្តរជាតិមួយ ដើម្បីបញ្ឈប់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីរបស់រដ្ឋប៉ាឡេស្ទីននាពេលអនាគតដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី ដើម្បីនាំមកនូវសន្តិភាព និងសន្តិសុខសម្រាប់តំបន់ទាំងមូល។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក។ រូបថត៖ AFP/TTXVN |
នាថ្ងៃដដែលនោះ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុង Aqaba (ហ្ស៊កដានី) ព្រះមហាក្សត្រហ្សកដានី Abdullah II និងប្រធានាធិបតីអេហ្ស៊ីប Abdel Fatah El-Sisi បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនសម្ពាធដើម្បីបញ្ឈប់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាំ ក៏ដូចជាការការពារជនស៊ីវិលនៅក្នុងតំបន់មេឌីទែរ៉ាណេនេះ។ សន្និសីទនេះមានការចូលរួមពីប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ព្រះមហាក្សត្រហ្សកដានី Abdullah II និងប្រធានាធិបតីអេហ្ស៊ីប El-Sisi បានបញ្ជាក់ថា ហ្ស៊កដានី និងអេហ្ស៊ីប ច្រានចោលរាល់ផែនការរបស់អ៊ីស្រាអែល ក្នុងការបំបែកតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយចលនាអ៊ីស្លាមហាម៉ាស ចេញពីតំបន់ West Bank ដែលកំពុងកាន់កាប់ដោយអ៊ីស្រាអែល ហើយបានបញ្ជាក់យ៉ាងច្បាស់ថា អង្គភាពទាំងពីរនេះគឺជាមូលដ្ឋានគ្រឹះនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត។
ក្នុងពេលជាមួយគ្នានោះ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃដដែល បានលុបចោលការដឹកជញ្ជូនជំនួយវេជ្ជសាស្រ្តដែលបានគ្រោងទុកទៅកាន់តំបន់ហ្គាហ្សា ដោយសារតែការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ។ នេះជាលើកទី៦ហើយ ដែលអង្គការសុខភាពពិភពលោកត្រូវលុបចោលផែនការជួយសង្គ្រោះតំបន់ហ្គាហ្សាក្នុងរយៈពេល ២សប្តាហ៍កន្លងទៅ៕