ជួយទ្រទ្រង់ផ្តល់លិខិតឆ្លងដែនសម្រាប់អ្នកជំងឺដែលមានតម្រូវការទៅព្យាបាលនៅបរទេស

(VOVWORLD) - ចាប់ពីថ្ងៃទី ១៣ ខែឧសភា នាយកដ្ឋានអន្តោប្រវេសន៍ (ចំណុះក្រសួងនគរបាលវៀតណាម) នឹងអនុវត្តកម្មវិធីជួយទ្រទ្រង់ផ្តល់លិខិតឆ្លងដែនសម្រាប់អ្នកជំងឺដែលមានបំណងចេញទៅព្យាបាលនៅបរទេស។
ជួយទ្រទ្រង់ផ្តល់លិខិតឆ្លងដែនសម្រាប់អ្នកជំងឺដែលមានតម្រូវការទៅព្យាបាលនៅបរទេស - ảnh 1 នាយកដ្ឋានអន្តោប្រវេសន៍ជួយទ្រទ្រង់ផ្តល់លិខិតឆ្លងដែនសម្រាប់អ្នកជំងឺដែលមានតម្រូវការទៅព្យាបាលនៅបរទេស

 នេះគឺជាព័ត៌មានដែលលោកវរសេនីយ៍ឯក  Le Hong Thai នាយករងនៃនាយកដ្ឋានអន្តោប្រវេសន៍នៅទីក្រុងហូជីមិញបានឲ្យដឹងថាខណៈដែលឆ្លើយបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមកាលពីថ្ងៃទី ១០ ខែឧសភា។ កម្មវិធីនេះត្រូវបានអនុវត្តន៍នៅតាមមន្ទីរពេទ្យដូចជា មន្ទីរពេទ្យ Cho Ray សាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថានហូជីមិញ មន្ទីរពេទ្យកុមារ ទី១ កុមារទី ២ និងវិទ្យាស្ថានបេះដូងទីក្រុងហូជីមិញ។ ជាក់ស្តែងបើអ្នកជំងឺមានបំណងចង់ចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស នាយកដ្ឋានអន្តោប្រវេសន៍នឹងសម្របសម្រួលជាមួយមន្ទីរពេទ្យដែលមាននៅក្នុងបញ្ជីដូចពោលខាងលើនេះដើម្បីចាត់បញ្ជូនកម្មាភិបាលដោយផ្ទាល់ទៅគ្រែសំរាកព្យាបាលជំងឺទាំងនោះដើម្បីជួយណែនាំនិងកត់ត្រាព័ត៌មាន ថតរូប និងបំពេញបែបបទនានាសំរាប់ការចេញលិខិតឆ្លងដែនឲ្យទាន់ពេលវេលាផងដែរ។ ប្រសិនបើកម្មវិធីនេះអនុវត្តប្រកបដោយប្រសិទ្ធិភាព នោះនាយកដ្ឋានអន្តោប្រវេសន៍នឹងពង្រីកគំរូនេះឲ្យកាន់តែធំទូលាយថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ