ជួយឧបត្ថម្ភបងប្អូនដើមកំណើតវៀតណាមនៅកម្ពុជា បង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និង Chikungunya

(VOVWORLD) - គោលដៅនៃកម្មវិធីនេះគឺដើម្បីឃោសនានិងចលនាប្រជាជនដើមកំណើតវៀតណាមបង្កើនការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
ជួយឧបត្ថម្ភបងប្អូនដើមកំណើតវៀតណាមនៅកម្ពុជា បង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និង Chikungunya - ảnh 1សកម្មភាពផ្ដល់ជំនួយជូនបងប្អូនដើមកំណើតវៀតណាម (រូបថត៖ TTXVN)

ដើម្បីជួយឧបត្ថម្ភបងប្អូនដើមកំណើតវៀតណាមនៅកម្ពុជា បង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ កាលពីថ្ងៃទី ២២ ខែឧសភា សំភារៈ បរិក្ខាពេទ្យរាប់រយប្រអប់ និងថ្នាំសម្លាប់សត្វមូស Alpha UK 12SC ត្រូវបាន ប្រគល់ជូនគ្រួសារក្រីក្រដើមកំណើតវៀតណាម ជិត ៤០០ គ្រួ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជា។ នេះជាជំនួយរបស់យោធភូមិភាគទី ៥ យោធភូមិភាគទី ៧ និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ជូនសហគមន៍ជនវៀតណាមនៅកម្ពុជាតាមរយៈកម្មវិធីជួយឧបត្ថម្ភគាំទ្រសហគមន៍ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជំងឺរាតត្បាត Chikungunya ដែលត្រូវបានសាខាសមាគមន៍ ខ្មែរ - វៀតណាមខេត្តកំពង់ឆ្នាំង  សម្របសម្រួលជាមួយអាជ្ញាធរស្រុកកំពង់ត្រឡាចរៀបចំឡើង។  គោលដៅនៃកម្មវិធីនេះគឺដើម្បីឃោសនានិងចលនាប្រជាជនដើមកំណើតវៀតណាមបង្កើនការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ