ជួយឧបត្ថម្ភបញ្ចូនពលរដ្ឋវៀតណាមពីអ៊ុយក្រែនមកកាន់ប៉ូឡូញដើម្បីវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យប៉ូឡូញជួយឧបត្ថម្ភនិងផ្តល់ជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋវៀតណាមជិត ១០០០នាក់ ដែលកំពុងបន្តមកប្រទេសប៉ូឡូញពីអ៊ុយក្រែន។ 
ជួយឧបត្ថម្ភបញ្ចូនពលរដ្ឋវៀតណាមពីអ៊ុយក្រែនមកកាន់ប៉ូឡូញដើម្បីវិលត្រឡប់មកប្រទេសវិញ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបភារធារីស្ថានទូតប៉ូឡូញប្រចាំនៅទីក្រុងហាណូយ Maciej Duszynski (រូបថត៖ vov.vn)

នាថ្ងៃទី ៧ មិនា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបភារធារីស្ថានទូតប៉ូឡូញប្រចាំនៅទីក្រុងហាណូយ Maciej Duszynski, រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ូឡូញដែលបានជួយឧបត្ថម្ភនិងបង្កើតលក្ខណៈងាយស្រួល សម្រាប់ពលរដ្ឋ វៀតណាមជិត ២ ពាន់នាក់ដែលជម្លៀសចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញ ព្រមទាំងផ្តល់កន្លែងស្នាក់នៅ ឱសថ និងសម្ភារៈចាំបាច់នានា។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យប៉ូឡូញជួយឧបត្ថម្ភនិងផ្តល់ជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋវៀតណាមជិត ១០០០នាក់ ដែលកំពុងបន្តមកប្រទេសប៉ូឡូញពីអ៊ុយក្រែន។ ទន្ទឹមនឹងនោះ ពិចារណាអនុញ្ញាតឱ្យជនជាតិវៀតណាមដែលមានទីលំនៅរយៈពេលវែងក្នុងប្រទេសអ៊ុយក្រែន បន្តស្នាក់នៅប្រទេសប៉ូឡូញរហូតដល់ពួកគេអាចវិលត្រឡប់ទៅអ៊ុយក្រែនវិញ នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។

ភារធារីនៃស្ថានទូតប៉ូឡូញ Maciej Duszynski បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប៉ូឡូញបានបង្កើតលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋនៃប្រទេសផ្សេងៗរួមទាំងពលរដ្ឋវៀតណាមមក ប៉ូឡូញពីអ៊ុយក្រែន។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា លោកនឹងផ្តល់ការឧបត្ថម្ភជាអតិបរមាសម្រាប់បែបបទពាក់ព័ន្ធនឹងជើងហោះហើរជម្លៀសពលរដ្ឋវៀតណាមពីប្រទេសប៉ូឡូញទៅកាន់ប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ