ជំរុញ​ “ការទូតសាធារណៈជន​ក្នុងយុគសម័យឌីជីថល”

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសម័យប្រជុំឯកទេសស្តីពីការទូតវប្បធម៌និងព័ត៌មានកិច្ចការបរទេសក្រោមប្រធានបទ “ការទូតសាធារណៈជនក្នុងយុគសម័យឌីជីថល”។ 

សម័យប្រជុំនេះស្ថិតក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣២ ហើយជាឱកាសសម្រាប់តំណាងក្រសួង ស្ថាប័ន និងស្ថានទូតវៀតណាមនៅឯបរទេស ជួបពិភាក្សាអំពីយន្តការ គោលនយោបាយនិងមធ្យោបាយក្នុងការកៀងគរធនធាន ក្នុងវិស័យការទូតវប្បធម៌នាពេលខាងមុខ។

ជំរុញ​ “ការទូតសាធារណៈជន​ក្នុងយុគសម័យឌីជីថល” - ảnh 1សម័យប្រជុំប្រធានបទ  “ការទូតសាធារណៈក្នុងយុគសម័យឌីជីថល”។ រូបថត៖ vov

នៅក្នុងជំនួបនេះ តំណាងស្ថានទូត និងស្ថានកុងស៊ុលវៀតណាមនៅបរទេសបានចែករំលែកបទពិសោធន៍របស់បណ្តាប្រទេសក្នុងវិស័យការទូតសាធារណៈជនលើវេទិកាឌីជីថល។ ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័ននានាក៏បានវាយតំលៃលើតថភាពជាក់ស្តែងនៃការពង្រាយព័ត៌មានកិច្ចការបរទេស វិភាគការលំបាក ដកមេរៀនសម្រាប់វៀតណាម ព្រមទាំងផ្តល់អនុសាសន៍ក្នុងការប្រមូលផ្តុំធនធាន និងលើកកំពស់គុណភាពផលិតផលឌីជីថល លើកកំពស់ឋានៈរបស់វៀតណាម។ កិច្ចប្រជុំក៏បានពិភាក្សាអំពីយន្តការ គោលនយោបាយ និងមធ្យោបាយដើម្បីកៀរគរធនធានក្នុងវិស័យការទូតវប្បធម៌នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ