ជំរុញកិច្ចការបរទេសប្រជាជនក្នុងសម័យកាលថ្មី


ជំរុញកិច្ចការបរទេសប្រជាជនក្នុងសម័យកាលថ្មី - ảnh 1
លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (vietnamplus)


        Vovworld-ជំរុញកិច្ចការបរទេសប្រជាជនក្នុងសម័យកាលថ្មី នោះជាការ​
អះអាងរបស់លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត​ណាម​ក្នុងពេលឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានមុនមហាសន្និបាតដំណាង​ទូទាំង
ប្រទេសសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលើកទី៥អាណត្តិ២០១៣-២០១៨
ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ធ្នូនៅទីក្រុងហាណូយ។ លោក Vu Xuan Hong បាន
ឲ្យដឹងថា ក្នុងសម័យកាលប្រទេសជាតិសមាហរណកម្មអន្តរជាតិស៊ី​ជម្រៅ​នោះ សកម្មភាពនិងទំនាក់ទំនងកិច្ចករបរទេសប្រជាជនកាន់តែបានបើក​ទូលាយ​នៅ
គ្រប់ជាន់ថ្នាក់ គ្រប់វិស័យជាមួយរបៀបដ៏ពហុបែប។ ដោយហេតុនេះ កិច្ចការបរទេស
ប្រជាជនកាន់តែមានតួនាទីសំខាន់ក្នុងការចូលរួមអនុវត្តគោល​មាគ៌ាគោលនយោបាយ
កិច្ចការបរទេសរួម រួមចំណែកការពារឯករាជ អធិបតេយ្យ​ភាព​និង​បូរណភាពដែនដី ពង្រឹងរូបភាពតួនាទីអន្តរជាតិរបស់វៀតណាម រួម​ចំណែក​ទៅក្នុងកិច្ចការកសាងនិង
ការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ