ជំរុញកិច្ចសហប្រតិបតិ្តការក្នុងត្រីកោណកំណើនឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ថៃ

(VOVWORLD) - ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃត្រីកោណកំណើនឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) នាថ្ងៃទី២៩ កញ្ញា នៅឥណ្ឌូនេស៊ីនោះ តំណាងនៃប្រទេសទាំង៣ បានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យចំនួន៤រួមមាន ទេសចរណ៍ ដឹកជញ្ជូន កម្មាភិបាលនិងហេដ្ឋារចនាសម្ព័ន្ធ។

  រដ្ឋមន្រ្តីសេដ្ឋកិច្ច ប្រទេសម្ចាស់ផ្ទះលោក Darmin Nasution សង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិ បតិ្តការពោលខាងលើគឺសំដៅជួយឧបត្ថម្ភការធ្វើសមាហរណម្មរបស់ប្រទេសទាំង៣ ព្រមទាំងបង្កើនការវិនិយោគទៅក្នុងតំបន់ IMT-GT។ តាមនោះ ប្រទេសទាំង៣ នឹងជំរុញទេសចរណ៍ឆ្លងដែន ឆ្ពោះទៅគោលដៅនាំ IMT-GT ក្លាយទៅជាតំបន់ ទេសចរណ៍ដោយនិរន្តរភាពនិងមានលក្ខណៈប្រកួតប្រជែងខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ