ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Kursk និងតំបន់ផ្សេងរបស់វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Kursk និងតំបន់ផ្សេងរបស់វៀតណាម - ảnh 1
ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Kursk និងតំបន់ផ្សេងរបស់វៀតណាម

          (VOV)_នារសៀលថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោក
ស្រី Dang Thi Ngoc Thinh បានជួបសន្ទនាជាមួយអភិបាលខេត្ត ​Kursk ​(រុស្ស៊ី) ​A.N.
Mikhalov ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។​ អនុប្រធា​ន​រដ្ឋ ​
លោកស្រី Dang Thi Ngoc Thinh បានចាត់ទុកថា ក្នុង​រយៈពេល​កន្លងទៅ ការផ្លាស់​ប្តូរ​
រវាងបណ្ដាខេត្ត ក្រុងរបស់វៀតណាមជាមួយរុស្ស៊ីបាន​ប្រព្រឹត្តទៅជាប្រចាំនិងនៅលើ​វិ
ស័យជាច្រើន។ តាមនោះរួមចំណែកសំខាន់ជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋ​
កិច្ចរវាងប្រទេសទាំងពីរ។ អនុប្រធានរដ្ឋបានអះអាងថា៖វៀតណាមជានិច្ចកាលស្វា
គមន៍ បណ្ដាគំរោងការណ៍វិនិយោគថ្មី​ របស់សហគ្រាសខេត្ត Kursk  នៅវៀតណាម 
និង​បង្ក​លក្ខណះងាយ​ស្រួល​បំផុត​ ដើម្បីសហគ្រាសបោះទុនវិនិយោគយូរអង្វែងនៅវៀតណាម។

          រីឯ អភិបាលខេត្ត Kursk លោក  A.N.Mikhalov បានអោយដឹងថា៖ សហ​គ្រាស
​ជា​ច្រើនរបស់  Kursk មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយវៀត​ណាម​។​
 ដូច្នេះ មានគោលបំណងថាទទួលបានការយកចិត្តទុកដាក់ បង្កលក្ខណះងាយ​ស្រួល​ពី
រដ្ឋ ស្ថាប័ន និងតំបន់របស់វៀតណាម ដើម្បីការវិនិយោគប្រកបដោយប្រសិទ្ធិភាព​ នាំ
មកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ