ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​វៀតណាម និង​បណ្តា​ប្រទេស​អាហ្វ្រិក និង​មជ្ឈិមបូព៌ា

(VOVWORLD) - ក្រុមអ្នកជំនាញបានធ្វើការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ និងរិះរកវិធីដោះស្រាយការលំបាក ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងបណ្ដាប្រទេសអាហ្វ្រិក - មជ្ឈិមបូព៌ា។
ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​វៀតណាម និង​បណ្តា​ប្រទេស​អាហ្វ្រិក និង​មជ្ឈិមបូព៌ា - ảnh 1សន្និសីទអន្តរជាតិ ស្ដីពី “ការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ា ក្រោយពីកូវីដ ១៩” (រូបថត៖ vietnameconomy.vn)

នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុងហាណូយ វិទ្យាស្ថានសិក្សាស្រាវជ្រាវអាហ្រ្វិក និងមជ្ឈិមបូព៌ា ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានសម្របសម្រួលជាមួយដៃគូនានារៀបចំសន្និសីទអន្តរជាតិ ស្ដីពី “ការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ា ក្រោយពីកូវីដ ១៩”។

សិក្ខាសាលានេះមានចំនួន ៣ វគ្គសំខាន់គឺ៖ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ាក្រោយពីកូវីដ ១៩; ផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំពោះស្ថានការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម និងប្រទេសអាហ្វ្រិក - មជ្ឈិមបូព៌ាមួយចំនួន; ជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដោយផ្អែកលើគុណសម្បត្តិរវាងវៀតណាម ជាមួយបណ្ដាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ាសម័យក្រោយជំងឺកូវីដ ១៩។

នៅក្នុងសិក្ខាសាលានេះ ក្រុមអ្នកជំនាញបានធ្វើការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ និងរិះរកវិធីដោះស្រាយការលំបាក ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងបណ្ដាប្រទេសអាហ្វ្រិក - មជ្ឈិមបូព៌ា ក៏ដូចជាលើកមតិអំពីគំនិតផ្ដួចផ្ដើមជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសអាហ្វ្រិក-មជ្ឈិមបូព៌ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ