ជំរុញកិច្ចសហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ចកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Doan Hong Phong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងជំនួបធ្វើ ការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា។

ជំរុញកិច្ចសហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ចកម្ពុជា - ảnh 1អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Doan Hong Phong និងលោក ហួត ហាក់រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VNA)
ថ្លែងមតិក្នុងជំនួបនេះ អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Doan Hong Phong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចការងាររបស់លោករដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជា មកវៀតណាមលើកនេះ គឺជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពល្អប្រសើររវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ចកម្ពុជា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អគ្គអធិការរដ្ឋាភិបាល លោក Doan Hong Phong ជឿជាក់ថា ផ្នែកអធិការកិច្ចនៃ ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ កិច្ចសហប្រតិបត្តិការ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
រីឯខ្លួនវិញលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា ក៏សម្ដែងជំនឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈជំនួបធ្វើការនេះ ការអនុវត្តអនុស្សារណៈនៃការ យោគយល់គ្នារវាងស្ថាប័នអធិការកិច្ចទាំងពីរនឹងសម្រេចបាននូវជោគជ័យថ្មីៗ និងធំធេងជាច្រើនទៀត។
បន្ទាប់ពីពិធីទទួល អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបពិភាក្សាការងារ ជាមួយគណៈ
ប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជា។ ភាគីទាំងពីរក៏បានចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ ទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ