ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងន័រវែស

(VOVWORLD) -ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc នឹងជំរុញថែមទៀតនូវទំនាក់ទំនងទ្វេភាគី ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ព្រមទាំងបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង ន័រវេស តាមទិសជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត។
ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងន័រវែស - ảnh 1 (រូបថត៖ TTXVN)

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីន័រវេស លោកស្រី Erna Solberg នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវែសចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc នឹងជំរុញថែមទៀតនូវទំនាក់ទំនងទ្វេភាគី ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ព្រមទាំងបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង ន័រវេស តាមទិសជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវែសនោះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc គ្រោងនឹងធ្វើជាអធិបតីក្នុងវេទិកាធុរកិច្ចរវាង ន័រវែស និងវៀតណាម និងចូលរួមសកម្មភាព សំខាន់ៗជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ