ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគហេដ្ឋានរចនាសម្ព័ន្ធរវាងហាណូយនិងជប៉ុន

 
        VOV-នារសៀលថ្ងៃទី១២កញ្ញានៅក្រុងហាណូយបានប្រព្រឹត្តទៅពិធីចុះ​ហត្ថលេខាលើអនុស្សារណៈរវាងគណៈកម្មាធិការប្រជាជនទីក្រុងនិងធនាគារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ស្ដីអំពីជំរុញវិនិយោគគំរោងការ​ហេដ្ឋាន
រចនា​សម្ព័ន្ធនៅក្រុងហាណូយត្រូវបានអនុវត្តតាមរបៀបរដ្ឋនិងឯកជនសាជីវកម្ម
(PPP) រឺតាមរបៀប BOT។ តាមនោះភាគីទាំងពីរត្រៀមជាស្រេចសហប្រតិបត្តិការក្នុង​ក្របខ័ណ្ឌច្បាប់និងការកំណត់អនុញ្ញាតិសំដៅបង្កលក្ខណៈឲ្យការអភិវឌ្ឍន៍​សេដ្ឋកិច្ច នៅហាណូយតាមរយៈការជំរុញវិនិយោគគំរោងការកសាងហេដ្ឋានរចនាសម្ព័ន្ធនៅ
ក្រុងហាណូយដោយគណៈកម្មាធិការប្រជាជនទីក្រុងអនុវត្ត។ ភាគីទាំង​ពីរខំប្រឹង
ប្រែងបង្កលក្ខណៈសំរាប់ឯកជនចូលរួមបណ្ដាគំរោងការហេដ្ឋានរចនា​សម្ព័ន្ធ ឧស្សាហកម្មនៅហាណូយទន្ទឹមនឹងនោះផ្ដល់ព័ត៌មានអំពីគំរោងការមាន​សក្ដានុភាព ក៏ដូចជាទស្សនៈសមស្របផ្សេងៗសំដៅបង្កភាពងាយស្រួលសំរាប់​គំរោងការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ