ជំរុញការផ្សារភ្ជាប់ក្នុងតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) -នាថ្ងៃទី៣១សីហា អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានដឹកនាំគណៈប្រតិភូរដ្ឋ សភាមកធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Can Tho ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនិងភារកិច្ច 
ជំរុញការផ្សារភ្ជាប់ក្នុងតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1ជំរុញការផ្សារភ្ជាប់ក្នុងតំបន់ដីសណ្ដទន្លេ Cuu Long 

នាថ្ងៃទី៣១សីហា អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានដឹកនាំគណៈប្រតិភូរដ្ឋ សភាមកធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Can Tho ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនិងភារកិច្ច ដំណោះស្រាយដើម្បីសំរេចបានទិសដៅកំណើន ឆ្នាំ២០១៧និងទិសដៅ ភារកិច្ចសំរាប់ឆ្នាំ២០១៨។ ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានកត់សម្គាល់ថា៖ទីក្រុង Can Tho ជាមជ្ឈមណ្ឌលនៃតំបន់ដីសណ្ដទន្លេCuu Long  ត្រូវអភិវឌ្ឍឱ្យបានស៊ីជម្រៅ  ត្រូវកំណត់សសរទ្រូងនៃការអភិវឌ្ឍន៍ គឺ បច្ចេកវិទ្យាជឿនលឿន។ យោងតាមអនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ថា៖ ដំណោះស្រាយសំខាន់ក្នុងការតភ្ជាប់តំបន់គឺជាការរួមសហការគ្នានៃសេដ្ឋកិច្ច វប្បធម៌និងគមនាគម។ ក្នុងនោះ Can Tho ត្រូវដើរតួនាទីជាក្បាលម៉ាស៊ីន ផ្តល់កម្លាំងចលករនិងឈានដល់បង្កើតស្តង់ដារសមរាប់តំបន់ទាំងមូល។

នាថ្ងៃដ៏ដែលអនុប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន Kwong Lung - Meko Co. , Ltd. ដែលមានឯកទេសខាងផលិតកម្មសំលៀកបំពាក់នៅតំបន់ឧស្សាហកម្ម Tra Noc ខ័ណ្ឌ  Binh Thuy ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ