ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការស្វែងរកអិដ្ឋធាតុយុទ្ធជនដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម

           (VOV)_នារសៀលថ្ងៃទី២០ ឧសភា ឧត្តមសេនីឯក Nguyen Chi Vinh អនុរដ្ឋ
មន្ត្រី ក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយ​​ឧបការីរងនៃ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក ទទួលបន្ទុកអំពីបញ្ហា​ POW/MIA លោក 
 W.M. Winfield ដែលកំពុងមកបំពេញទស្សនកិច្ច​នៅ​វៀតណាម។ ឧត្តមសេនីឯក
Nguyen Chi Vinh បានជឿជាក់ថា÷ ដំណើរ​ទស្សន​កិច្ច​លើក​នេះនៅវៀតណាម 
របស់លោក W.M. Winfield នឹងរួមចំ​ណែក​ជំរុញ​សកម្មភាពស្វែងរកអិដ្ឋធាតុយុទ្ធ
ជននៃ ប្រទេសទាំងពីរដែល​ត្រូវ​បាត់ខ្លួនក្នុងសង្គ្រាម ទទួលបានលទ្ធផលល្អប្រ
សើជាច្រើន។ អនុរដ្ឋមន្ត្រី ​Nguyen Chi Vinh ក៏បានស្នើភាគីអាមេរិក និងលោក 
W.M. Winfield បន្ត​ស្រាវជ្រាវ ​នាំចេញការផ្តើមគំនិតថ្មី ដើម្បីជំរុញខ្លាំងសកម្មភាព
ស្វែងរកអិដ្ឋធាតុ​យុទ្ធជន​នៃប្រទេសទាំងពីរ ដែល​បាត់ខ្លួនក្នុងសង្គ្រាម ក៏ដូចជា​ 
រួម​សហការជាមួយ​វៀតណាម ដោះស្រាយរាល់បញ្ហាផលវិបាកនៃ​សង្គ្រាម ដូច
ជា÷​រុករកបំផ្លាញ់គ្រាប់បែកមីន ជួយឧបត្ថម្ភ​មនុស្សធម៌…។ល៕

 ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការស្វែងរកអិដ្ឋធាតុយុទ្ធជនដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម - ảnh 1
វៀតណាមនិងអាមេរិកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការស្វែងរកអិដ្ឋធាតុ
យុទ្ធជនដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម(TTXVN)


ប្រតិកម្មទៅវិញ

ផ្សេងៗ